អង្គការសហប្រជាជាតិព្រមានថា ប្រជាជនលីបង់ចំនួន ៥០% នឹងប្រឈមនឹងហានិភ័យកង្វះស្បៀងអាហារ

(VOVWORLD) - ប្រជាជនលីបង់ជាង ៥០% កំពុងប្រឈមនឹងវិបត្តិស្បៀងអាហារនៅចុងឆ្នាំនេះដោយសារការផ្ទុះនៅកំពង់ផែបេរូត ដែលធ្វើឲ្យភាពចលាចលនៅប្រទេសនេះកាន់តែធ្ងន់ធ្ងរឡើង។ 
អង្គការសហប្រជាជាតិព្រមានថា ប្រជាជនលីបង់ចំនួន ៥០% នឹងប្រឈមនឹងហានិភ័យកង្វះស្បៀងអាហារ - ảnh 1 មូលហេតុគឺដោយសារ លីបង់ពឹងផ្អែកលើការនាំចូលស្បៀងអាហារចំនួន ៨៥% ហើយការផ្ទុះដ៏ធំមួយកាលពីថ្ងៃទី ៤ ខែសីហាបានបំផ្លាញឃ្លាំងស្តុកគ្រាប់ធញ្ញជាតិធំបំផុតរបស់ប្រទេសនេះ 

គណៈកម្មការសេដ្ឋកិច្ច និងសង្គមទទួលបន្ទុកតំបន់អាស៊ីខាងលិចនៃអង្គការសហប្រជាជាតិ (ESCWA) បាននាំចេញការព្រមាននេះនាថ្ងៃទី ៣០ ខែសីហា។ មូលហេតុគឺដោយសារ លីបង់ពឹងផ្អែកលើការនាំចូលស្បៀងអាហារចំនួន ៨៥% ហើយការផ្ទុះដ៏ធំមួយកាលពីថ្ងៃទី ៤ ខែសីហាបានបំផ្លាញឃ្លាំងស្តុកគ្រាប់ធញ្ញជាតិធំបំផុតរបស់ប្រទេសនេះ ដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

លេខាធិការប្រតិបត្តិរបស់ ESCWA គឺលោកស្រី Rola Dashti បាននិយាយថា លីបង់គួរតែចាត់វិធានការចាំបាច់ជាបន្ទាន់ ដើម្បីទប់ស្កាត់វិបត្តិស្បៀងអាហារ ដូចជាបង្កើនការឃ្លាំមើលតម្លៃអាហារ និងលើកទឹកចិត្តឲ្យអ្នកផលិតក្នុងស្រុក ទិញលក់ដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ