អង្គការសហប្រជាជាតិព្រមានប្រទេសនានា ដែល​មិនដើរខុសគន្លងក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -ពិភពលោកកំពុងដើរខុសគន្លង ក្នុងផែនការរារាំងស្ថានភាពបម្រែបម្រូលអាកាសធាតុ។ 
អង្គការសហប្រជាជាតិព្រមានប្រទេសនានា ដែល​មិនដើរខុសគន្លងក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1តំណាងចូលរួមសន្និសីទអន្តរជាតិស្តីពីអាកាសធាតុលើកទី ២៤។ រូបថត: AFP / TTXVN 

ថ្លែងមតិនៅក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុលើកទី ២៤ (Cop 24) ដែលកំពុងប្រព្រឹត្តិទៅនៅKatowice ប្រទេសប៉ូឡូញនោះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានបញ្ជាក់ថាប្រទេសនានានៅទូទាំងពិភពលោកបានទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិ ប៉ុន្តែមនុស្សនៅតែមិនទាន់មានសកម្មភាពគ្រប់គ្រាន់ណាមួយ ដើម្បីរារាំងស្ថានភាពនេះឡើយ។ លោក Guterres ក៏បានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ឱ្យបង្កើនថវិការដើម្បីជួយឧបត្ថម្ភដល់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។តាមលោកថា ប្រទេសមហាអំណាចនានាគប្បីមានភារកិច្ចជួយឧបត្ថម្ភដល់ប្រទេស និងសហគមដែលងាយរងគ្រោះ ដើម្បីបន្ស៊ាំ ក៏ដូចជាមានលទ្ធភាពទប់ទល់នឹងផលប៉ះពាល់ដល់ស្ថានភាពឡើងកំដៅផែនដីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ