អង្គការសហប្រជាជាតិព្រមានពីគ្រោះអត់ឃ្លាននៅអាហ្វហ្គានីស្ថាន
(VOVWORLD) - យ៉ាងហោចណាស់មួយភាគបីនៃចំនួនប្រជាជនអាហ្វហ្កានីស្ថានទាំង ៣៣ លាននាក់បានរងផលប៉ះពាល់ដោយ“ គ្រោះអត់ឃ្លានដែលនឹងមកដល់” ។
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន (រូបថត៖ AFP/VNA) |
នាយិកាអង្គការមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) លោកស្រី Natalia Kanem បានព្រមាននៅថ្ងៃទី ២៥ ខែកញ្ញាថា អាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងហានិភ័យគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរខណៈពេលដែលរដូវរងារកំពុងខិតជិតមកដល់ ហើយសេវាកម្មនានាត្រូវរងការអាក់ខាន។ លោកស្រី Natalia Kanemបានសង្កត់ធ្ងន់ថាយ៉ាងហោចណាស់មួយភាគបីនៃចំនួនប្រជាជនអាហ្វហ្កានីស្ថានទាំង ៣៣ លាននាក់បានរងផលប៉ះពាល់ដោយ“ គ្រោះអត់ឃ្លានដែលនឹងមកដល់” ។
មុននេះ នៅថ្ងៃទី ២៣ ខែកញ្ញា តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅអាហ្វហ្គានីស្ថានលោក Luo Dapeng ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយដល់កម្មវិធីសុខាភិបាលរបស់ប្រទេសនេះ ដែលត្រូវបានបញ្ឈប់នៅពេលដែលក្រុមតាលីបង់បានឡើងកាន់អំណាច។ យោងតាមលោក Luo Dapeng ថា មនុស្សរាប់សែននាក់ដែលងាយរងគ្រោះបំផុតនៅ ប្រទេសអាហ្វហ្គានីស្ថានស្ទើរតែគ្មានលទ្ធភាពទទួលបានសេវាកម្មការថែទាំសុខភាពឡើយ៕