អង្គការសហប្រជាជាតិព្រមានពីតម្រូវការមនុស្សធម៌របស់ជនភៀសខ្លួនវេណេហ្សុយអេឡាចំនួន ៣,៤ លាននាក់
(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ អង្គការសហប្រជាជាតិ បានព្រមានអំពីតម្រូវការ ជំនួយសង្គ្រោះមនុស្សធម៌ ដែលជនភៀសខ្លួនវេណេហ្សុយអេឡា កំពុងប្រឈមមុខ ខណៈដែលចំនួនជនភៀសខ្លួននិងជនចំណាកស្រុកពីប្រទេសវ៉េណេស៊ុយអេឡាទៅកាន់ប្រទេសក្នុងតំបន់ បន្ត កើនឡើង ដោយមានមនុស្សប្រមាណ ៣,៤ លាននាក់នៅក្នុងខែនេះ។
ជនចំណាកស្រុកវ៉េណេស៊ុយអេឡានៅខាងក្រៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំនៅប្រទេសប្រេស៊ីល |
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បាននាំចេញសេចក្ដីប្រកាសខាងលើនេះ ដោយផ្អែកលើទិន្នន័យពីស្ថាប័នអន្តោប្រវេសន៍មកពីបណ្តាប្រទេស និងពីប្រភពផ្សេងៗទៀត បានសរឲ្យឃើញថា នាឆ្នាំ ២០១៨ មានមនុស្សជាមធ្យមចំនួន ៥.000 នាក់ ដែលបានចាកចេញពីប្រទេសវេណេហ្សុយអេឡាជារៀងរាល់ថ្ងៃ។ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសអាមេរិកឡាទីនបានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យស្នាក់នៅ និងរបៀបស្នាក់នៅជាអចិន្ត្រៃយ៍ផ្សេងៗទៀតប្រមាណ ១.៣ លានករណីសម្រាប់ប្រជាជនវេណេហ្ស៊ូអេឡាផងដែរ៕