អង្គការសហប្រជាជាតិព្រមានលទ្ធិជ្រុលនិយមគំរាមកំហែងដល់អនុសញ្ញា Geneve ឆ្នាំ​១៩៤៩

(VOVWORLD) -បណ្ដាក្រុមភេរវករបានជាន់ឈ្លីលើតម្លៃខាងស្មារតី និងអត្ថន័យស្របច្បាប់នៃអនុសញ្ញា Geneve។ 

សករាជថ្មីនៃលទ្ធិជ្រុលនិយមកំពុងគំរាមកំហែងដល់ អនុសញ្ញា Geneve ឆ្នាំ១៩៤៩។ ក្រុមឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមអ្នកជំនាញនៃអង្គការនេះបានព្រមានដូច្នេះនៅក្នុងកិច្ចប្រជុំមួយនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាបង្កើត អនុសញ្ញា Geneve។

យោងតាមក្រុមឯកអគ្គរដ្ឋទូ និងអ្នកជំនាញថា បណ្ដាក្រុមភេរវករបានជាន់ឈ្លីលើតម្លៃខាងស្មារតី និងអត្ថន័យស្របច្បាប់នៃអនុសញ្ញា Geneve។ ករណីរំលោភបំពាន់លើសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងជម្លោះលើពិភពលោក រួមទាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងអង្គការភេរវកម្ម Al Queda បានវាយប្រហារលើអង្គការក្រៅរដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្លាំងប្រដាប់អាវុធនៅប្រទេសសាមី គឺជាភស្តុតាងអំពីស្ថានភាពរំលោភបំពាន់ដោយទ្រង់ទ្រាយធំចំពោះ អនុសញ្ញា Geneve ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ