អង្គការសហប្រជាជាតិព្រួយបារម្ភចំពោះការកើនឡើងភាពតានតឹងនៅស៊ីរីប៉ែកនីរតី

(VOVWORLD) -អ្នកនាំពាក្យ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បានសង្កត់ធ្ងន់ថា៖ រាល់ការវាយប្រហារតាមជើងគោក និងជើងអាកាសបានបណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់ត្រូវរត់ភៀសខ្លួន។
អង្គការសហប្រជាជាតិព្រួយបារម្ភចំពោះការកើនឡើងភាពតានតឹងនៅស៊ីរីប៉ែកនីរតី - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្ដែងក្ដីព្រួយបារម្ភចំពោះស្ថានការណ៍កើនឡើងនូវភាពតានតឹងនៅស៊ីរីប៉ែកនីរតី។ ក្នុងសេចក្ដីប្រកាសមួយនាថ្ងៃទី ២២ មិថុនា អ្នកនាំពាក្យ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បានសង្កត់ធ្ងន់ថា៖ រាល់ការវាយប្រហារតាមជើងគោក និងជើងអាកាសបានបណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់ត្រូវរត់ភៀសខ្លួន។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានសម្តែងការព្រួយបារម្ភថា៖ រាល់ការប្រយុទ្ធគ្នានឹង បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ