អង្គការសហប្រជាជាតិមានបំណងចង់ឲ្យការផ្ទេរអំណាចនៅប្រទេសអាល់ហ្សេរី ប្រព្រឹត្តទៅប្រកបដោយសន្តិភាព
(VOVWORLD) - នាថ្ងៃទី ៣ ខែមេសា ក្រុមប្រឹក្សាធម្មនុញ្ញអាល់ហ្សេរី បានយល់ព្រមជាផ្លូវការលើពាក្យសុំលាលែងពីតំណែងរបស់ប្រធានាធិបតីអាល់ហ្សេរី លោក Abdelaziz Bouteflika។ ក្រុមប្រឹក្សាប្រទេសនេះក៏បានជូនដំណឹងដល់រដ្ឋសភាថា តំណែងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្ យប្រជាមានិតអាល់ហ្សេរី «ទុកនៅទំនេដោយគ្មានម្ចាស់» នោះទេ ។
ប្រធានក្រុមប្រឹក្សាប្រជាជាតិ (ឬហៅថាព្រឹទ្ធសភា) លោក Abdelkader Bensalah |
បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសសេចក្តីសម្រេចនេះ ប្រធានក្រុមប្រឹក្សាប្រជាជាតិ (ឬហៅថាព្រឹទ្ធសភា) លោក Abdelkader Bensalah ត្រូវបានរដ្ឋធម្មនុញ្ញផ្ទេរសិទ្ធឱ្យកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នក្នុងរយៈពេលយូរបំផុត ៣ ខែ ហើយអាចមានរយៈពេល ៩០ ថ្ងៃ ដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតី និងផ្តល់អំណាចដល់បេស្ខជនដែលជាប់បោះឆ្នោតនោះ។ ប្រធានាធិបតីបណ្តោះអាសន្នមិនអនុញ្ញាតឲ្យចូលរួមការប្រជេងបោះឆ្នោតនេះទេ។ ក្នុងថ្ងៃដដែលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងការចាប់អារម្មណ៍ចំពោះស្ថានភាពរបស់ប្រធានាធិបតីអាល់ហ្សេរី លោក Abdelaziz Bouteflik ហើយមានបំណងចង់ឲ្យដំណើរការផ្ទេរប្តូរប្រកបដោយប្រជាធិបតេយ្យ នឹងឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជនអាល់ហ្សេរី ៕