អង្គការសហប្រជាជាតិមានផែនការបញ្ជូនទំនិញជំនួយមនុស្សធម៌ទៅកាន់ Ghouta ប៉ែកខាងកើតនាសប្តាហ៍ខាងមុខ

(VOVWORLD) -នាថ្ងៃទី ៤ មិនា អង្គការសហប្រជាជាតិបានជូនដំណឹងអំពីផែនការថា៖ នាថ្ងៃទី ៥ មិនា នឹងបញ្ជូនទំនិញជំនួយមនុស្សធម៌ដ៏បន្ទាន់សម្រាប់ប្រជាជនស៊ីរី ដែលកំពុងរងគ្រោះនៅតំបន់Ghouta ប៉ែកខាងកើត។
អង្គការសហប្រជាជាតិមានផែនការបញ្ជូនទំនិញជំនួយមនុស្សធម៌ទៅកាន់ Ghouta ប៉ែកខាងកើតនាសប្តាហ៍ខាងមុខ - ảnh 1 អង្គការសហប្រជាជាតិមានផែនការបញ្ជូន
ទំនិញជំនួយមនុស្សធម៌ទៅកាន់ Ghouta ប៉ែកខាងកើតនាសប្តាហ៍ខាងមុខ

នាថ្ងៃទី ៤ មិនា អង្គការសហប្រជាជាតិបានជូនដំណឹងអំពីផែនការថា៖ នាថ្ងៃទី ៥ មិនា នឹងបញ្ជូនទំនិញជំនួយមនុស្សធម៌ដ៏បន្ទាន់សម្រាប់ប្រជាជនស៊ីរី ដែលកំពុងរងគ្រោះនៅតំបន់Ghouta ប៉ែកខាងកើត ដោយក្រុមជ្រុលនិយមគ្រប់គ្រងនៅជិតទីក្រុង Damascus របស់ស៊ីរី។យោងតាមសេចក្ដីប្រកាសរបស់ខុទ្ធកាល័យសម្របសម្រួលទទួលបន្ទុកបណ្ដាបញ្ហាមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ថា៖ អង្គការសហប្រជាជាតិទទួលបានការសន្យាថា អាចដឹកជញ្ជូនទំនិញជំនួយនៅសេសសល់ទៅដល់ដៃប្រជាជននាថ្ងៃទី ៨ មិនាខាងមុខ។

មានមនុស្សចំនួន ៤០ ហ្មឺននាក់នៅតំបន់ Ghouta ប៉ែកខាងកើត កំពុងរស់នៅក្នុងការឡោមព័ទ្ធរបស់កងកម្លាំងរដ្ឋអំណាចតាំងពីឆ្នាំ ២០១៣ ដែលទទួលរងការខ្វះស្បៀងអាហារនិងឱសថយ៉ាងធ្ងន់ធ្ងរ។ ចាប់តាំងពីដើមឆ្នាំមកអង្គការសហប្រជាជាតិបានធ្វើដំណើរតែមួយគត់របស់ខ្លួនទៅកាន់ Gouta ប៉ែកខាងកើត នាថ្ងៃទី ១៤ កុម្ភៈតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ