អង្គការសហប្រជាជាតិរៀបចំជំនួបជាន់ខ្ពស់ស្ដីពីអាសន្នរោគ Ebola

អង្គការសហប្រជាជាតិរៀបចំជំនួបជាន់ខ្ពស់ស្ដីពីអាសន្នរោគ Ebola - ảnh 1
អាសន្នរោគ Ebola បានបណ្ដាលអោយមនុស្សចំនួន២០០នាក់ត្រូវស្លាប់/ថ្ងៃ និង២/៣

(VOV)_នាថ្ងៃទី២៥ កញ្ញា នៅខាងក្រៅកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់រួម នៃមហា
សន្និបាតអង្គការសហប្រជាជាតិ លើកទី៦៩ នៅទីក្រុង New York អាមេរិក​ អគ្គលេ ខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បាន​រៀបចំ​កិច្ចប្រជុំជាន់ខ្ពស់  ពិភាក្សាអំពីអាសន្នរោគ Ebola ដោយមានការចូល​រួម​របស់ប្រធានាធិបតីអាមេរិក 
លោក Barack Obama និងបណ្ដាអ្នកប្រមុខ​រដ្ឋ ​ប្រធានគណៈប្រតិភូនៃប្រទេសលី
បេរីយ៉ា   ហ្គានៀ  សេរ៉ាឡេអូន។

          ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ​ Ban Ki Moon ​បាន អោយដឹងថា៖ បើទោះបីជាមាន​ការខំប្រឹងប្រែងមិនចេះ​ហត់នឿយ របស់រដ្ឋ អំណាច មជ្ឈឹម និងតំបន់នានានៅប្រទេសផ្សេងៗ នៅ​អាហ្វ្រីកខាងលិច រួមទាំងការ ខំប្រឹង ប្រែងក្នុងការងាររបស់​វេជ្ជសាស្ត្រ​នានា​ក្តី​ប៉ុន្តែ អាសន្នរោគនេះបានបណ្ដាលអោយ មនុស្សចំនួន២០០នាក់ត្រូវ​ស្លាប់/ថ្ងៃ និង២/៣ ជានារីនិងកុមារ។ លោក Ban Ki Moon ក៏បានអោយដឹង​ថា៖​ នាបច្ចុប្បន្ន ​ប្រទេសជាច្រើនកំពុងប្តេជ្ញាចិត្តទប់ទល់នឹង
ការរីករាល​ដាល​របស់​នៃវីរ៉ុស Ebola ដោយរបៀបបិទច្រកទ្វាព្រំដែន ផ្អាករាល់ជើង
ហោះហើរ​ពាណិជ្ជកម្ម …លៗ ប៉ុន្តែតាមលោកថា៖ ការងារទាំងនេះនឹងធ្វើអោយស
ភាព ការណ៍តាងតឹងឡើងៗតែប៉ុណ្ណោះ ពីព្រោះជាងពេលណាទាំងអស់ ប្រទេសទាំង នេះត្រូវការកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ