អង្គការសហប្រជាជាតិលើកត្រដែតតួនាទីរបស់ស្ត្រីក្នុងការធ្វើផែនការគ្រួសារ

(VOVWORLD) -ផែនការនីយកម្មគ្រួសារមិនត្រឹមតែជាបញ្ហាសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងជាកត្តាសំខាន់ក្នុងការប្រគល់សិទ្ធិដល់ស្រ្តីទៀតផង ហើយជួយ កាត់បន្ថយភាពក្រីក្រ និងទទួលបានការអភិវឌ្ឍន៍ដោយចីរភាព។
អង្គការសហប្រជាជាតិលើកត្រដែតតួនាទីរបស់ស្ត្រីក្នុងការធ្វើផែនការគ្រួសារ - ảnh 1 តួនាទីរបស់ស្ត្រីក្នុងការធ្វើផែនការគ្រួសារ

ក្នុងឱកាសទិវាចំនួនប្រជាជនពិភពលោក (ថ្ងៃទី ១១ កក្កដា) អង្គការសហប្រជាជាតិបានលើកត្រដែតតួនាទីនៃផែនការនីយកម្មគ្រួសារ ដោយចាត់ទុក នេះគឺជាកក្តាអត្ថន័យសម្រេចកំណត់សម្រាប់ការផ្ដល់សិទ្ធិដល់ស្ត្រី។ នាយិការប្រតិបត្តិមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិ UNFPA លោកស្រី Natalia Kanem បានចាត់ទុកថា ផែនការនីយកម្មគ្រួសារមិនត្រឹមតែជាបញ្ហាសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងជាកត្តាសំខាន់ក្នុងការប្រគល់សិទ្ធិដល់ស្រ្តីទៀតផង ហើយជួយ កាត់បន្ថយភាពក្រីក្រ និងទទួលបានការអភិវឌ្ឍន៍ដោយចីរភាព។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ស្ត្រីប្រមាណ ២១៤ លាននាក់ មិនទាន់បានបំពាក់បំប៉នចំណេះដឹងអំពីផែនការគ្រួសារប្រកដោយសុវត្ថិភាពនិង ប្រសិទ្ធិភាពឡើយ។ លោកស្រី Natalia Kanem បានចាត់ទុកថា កិច្ចការផែនការនីយកម្មគ្រួសារក៏ចាំបាច់ត្រូវមានការចូលរួមរបស់រដ្ឋាភិបាល រដ្ឋសភានៃប្រទេសនីមួយ និងសង្គមទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ