អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម
|
អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម
(រូបថតៈ TTXVN) |
(VOVworld)-នារសៀលថ្ងៃទី១៤កុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំ
នៅទីក្រុងញូវយ៉ក (អាមេរិក) នោះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong
បានអញ្ជើញជួបសន្ទនាជាមួយលោកស្រី Maria Luiza Riberio Viotti ប្រធានខុទ្ធការ
ល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនេះ លោកស្រី Tong
Thi Phong បានជូនដំណឹងអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់វៀតណាម។
ក្នុងឱកាសនេះដែរ តាមរយៈលោកស្រី Riberio Viotti លោកស្រី Tong Thi Phong
បានផ្ញើ ផ្តាំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
សេចក្តី អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ២០១៧ជាពិសេសក្នុង
ឱកាសចូលរួមសន្និសីទជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី
ហ្វិក (APEC) ហើយក៏ចំនឹងឱកាសរំលឹកខួបលើកទី៤០នៃទិវាវៀតណាមចូលរួមជា
សមាជិករបស់អង្គការសហប្រជាជាតិផងដែរ។
រីឯខ្លួនវិញ លោកស្រី Maria Luiza Riberio Viotti បានវាយតម្លៃខ្ពស់ចំពោះតួនា
ទីរបស់វៀតណាមក្នុងអង្គការសហប្រជាជាតិ។ ក៏នៅក្នុងជំនួបនេះ ភាគីទាំងពីរបាន
ផ្លាស់ប្តូរមតិអំពីរាល់ការសាកល្បងទាំងក្នុងនិងក្រៅចំពោះការអភិវឌ្ឍន៍របស់វៀត
ណាម។ លោកស្រី Riberio Viotti ក៏បានផ្តួចផ្តើមគំនិតនូវដំណោះស្រាយមួយ ចំនួនសម្រាប់វៀតណាមលើវិស័យគ្រប់គ្រងរដ្ឋ អភិវឌ្ឍន៍និងបណ្តុះបណ្តាលប្រភពធន
ធានមនុស្សមានសមត្ថភាពខ្ពស់និងការផ្លាស់ប្តូរថ្មីបែបបទរដ្ឋបាលជាដើម៕