អង្គការ​សហប្រជាជាតិ​វាយតំលៃខ្ពស់ ចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងប្រតិបត្តិការ​រក្សាសន្តិភាព

(VOVWORLD) - នាថ្ងៃទី ២ ខែកុម្ភៈ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបសំណេះសំណាល និងជំរាបលាអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព លោក Jean Pierre Lacroix ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។
អង្គការ​សហប្រជាជាតិ​វាយតំលៃខ្ពស់ ចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងប្រតិបត្តិការ​រក្សាសន្តិភាព - ảnh 1អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean Pierre Lacroix។ (ប្រភព៖ AP)

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean Pierre Lacroix បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមនិងការវិភាគទានរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេសគឺការវិភាគទានរបស់វៀតណាមក្នុងស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព។ លោកបានអះអាងថា លោកនិងនាយកដ្ឋានរក្សាសន្តិភាពអង្គការសហប្រជាជាតិនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការពារប្រទេស ក្នុងដំណើរការដាក់ពង្រាយកងអនុសេនាធំវិស្វកម្មវៀតណាមនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei។

លោក Jean Pierre Lacroix មានបំណងថា វៀតណាមនឹងបន្តបង្កើនការវិភាគទាន របស់ខ្លួន ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ជួយគាំទ្រវៀតណាមពង្រីកសកម្មភាពរបស់ខ្លួនទាំងក្នុងស្ថានបេសកកម្ម ប្រភេទនិងវិស័យនានា ទាំងកម្លាំងយោធានិងប៉ូលីស បន្តបង្កើនការចូលរួមរបស់ស្ត្រី បើកទូលាយការចូលរួមរបស់មន្ត្រីដែលនិយាយភាសាបារាំងក្នុងកងកម្លាំងរក្សាសន្តិភាព។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានថ្លែងអំណរគុណចំពោះការគាំទ្រ និងឧបត្ថម្ភដោយផ្ទាល់របស់អគ្គលេខាធិការរងលោក Jean Pierre Lacroix ចំពោះការចូលរួមរបស់វៀតណាមក្នុងវិស័យទាំងនេះ ជាពិសេសគឺការជំរុញកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពបណ្តុះបណ្តាល ហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍ក្នុងការដាក់ពង្រាយកម្លាំងរក្សាសន្តិភាព។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងបង្កើនការរួមចំណែកក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ