អង្គការសហប្រជាជាតិវាយតំលៃខ្ពស់ចំពោះការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែង របស់វៀតណាមក្នុងការអនុវត្តការប្តេជ្ញាចិត្តធ្វើ សកម្មភាពអាកាសធាតុ
(VOVWORLD) - ឧបការីអគ្គលេខាធិការបានសង្កត់ធ្ងន់ថា លោកមានបំណងថា វៀតណាមនឹងសម្រេចឲ្យបានលទ្ធផលវិជ្ជមានក្នុងការចរចាបង្កើតទំនាក់ទំនងភាពជាដៃគូលើការផ្លាស់ប្តូរថាមពល និងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅ COP ២៧ នាខែវិច្ឆិកាខាងមុខនេះ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញជួបសន្ទនាជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Selwin Hart |
នាថ្ងៃទី ២៥ សីហា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញជួបសន្ទនាជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការទទួលបន្ទុកសកម្មភាពអាកាសធាតុ លោក Selwin Hart ។ លោក Selwin Hart បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកមកកាន់ទីក្រុងហាណូយកាលពីដើមខែសីហាកន្លាងទៅ ដោយបានឃើញផ្ទាល់ភ្នែកពីការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការប្តេជ្ញាចិត្តដែលបាននាំចេញនៅក្នុងសន្និសីទលើកទី ២៦ នៃបណ្ដាភាគីដែលចូលរួម អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ( COP-២៦) ក៏ដូចជាបញ្ហាសាកល្បង ដែលវៀតណាមប្រឈាមមុខ។ ឧបការីអគ្គលេខាធិការបានសង្កត់ធ្ងន់ថា លោកមានបំណងថា វៀតណាមនឹងសម្រេចឲ្យបានលទ្ធផលវិជ្ជមានក្នុងការចរចាបង្កើតទំនាក់ទំនងភាពជាដៃគូលើការផ្លាស់ប្តូរថាមពល និងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅ COP ២៧ នាខែវិច្ឆិកាខាងមុខនេះ។ លោក Hart ក៏បានអះអាងផងដែរថា អង្គការសហប្រជាជាតិ នឹងបន្តជួយវៀតណាមក្នុងការផ្លាស់ប្តូរថាមពល ការកៀរគរប្រភពធនធាន និងការផ្ទេរប្រគល់បច្ចេកវិទ្យា ដើម្បីអនុវត្តន៍ការសន្យារបស់ខ្លួនផងដែរ៕