អង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភអំពីស្ថានភាពអំពើហិង្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយ លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) សម្តែងការព្រួយបារម្ភថា អំពើហិង្សាបានកើនឡើងនៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវកាន់កាប់ និងអ៊ីស្រាអែលកាលពីខែមុន។
ប៉ូលិសអ៊ីស្រាអែលដើរល្បាតនៅព្រះវិហារ Al-Aqsa ក្នុងក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ (រូបថត៖ THX/TTXVN) |
អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហឹង្សាដែលកំពុងកើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ខណៈដែលការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនៅតែបន្តកើតមានឡើងនៅបរិវេណព្រះវិហារ Al-Aqsa (ដែលជនជាតិយូដាហៅថាប្រាសាទភ្នំ) ក្នុងទីក្រុង ហ្សេរុយសាឡឹមកាលពីថ្ងៃទី ២២ ខែមេសា។
នៅក្នុងសេចក្តីប្រកាសមួយ លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) សម្តែងការព្រួយបារម្ភថា អំពើហិង្សាបានកើនឡើងនៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវកាន់កាប់ និងអ៊ីស្រាអែលកាលពីខែមុន។ បើតាមលោកស្រី អ្នកប្រព្រឹត្តល្មើសដែលបង្កឲ្យមានអំពើហិង្សាកើនឡើងត្រូវទទួលខុសត្រូវជាសាធារណៈ។ លោកស្រី Ravina Shamdasani បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើការស៊ើបអង្កេតដោយឯករាជ្យ យុត្តិធម៌ និងតម្លាភាព ចំពោះទង្វើប្រើប្រាស់កម្លាំងណាមួយដែលនាំទៅដល់ការស្លាប់ ឬរបួស៕