អង្គការសហប្រជាជាតិសម្របសម្រួលគ្នាបើកផ្លូវដឹកជញ្ជូន​ស្បៀងអាហារ​នៅ​អ៊ុយក្រែន

(VOVWORLD) - ភាគីពាក់ព័ន្ធនានាកំពុងមានផែនការបើកកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនាប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាលំអិតអំពីផែនការធ្វើដំណើរប្របដោយសុវត្ថិភាពសម្រាប់នាវាដឹកស្បៀងអាហារ។
អង្គការសហប្រជាជាតិសម្របសម្រួលគ្នាបើកផ្លូវដឹកជញ្ជូន​ស្បៀងអាហារ​នៅ​អ៊ុយក្រែន - ảnh 1គ្រាប់ធញ្ញជាតិបន្ទាប់ពីត្រូវបានប្រមូលផលនៅកសិដ្ឋានមួយក្នុងតំបន់ Odessa ប្រទេសអ៊ុយក្រែន (រូបថត៖ AFP/VNA)

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ទួរគី នៅថ្ងៃទី ២ ខែមិថុនា បានដកស្រង់ប្រភពព័ត៌មានការទូតបានឲ្យដឹងថា ទួរគី រួមជាមួយរុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ កំពុងរៀបចំផែនការបើក ច្រករបៀងសម្រាប់នាវាដឹកជញ្ជូនស្បៀងអាហារ ចាកចេញពីអ៊ុយក្រែនប្រកបដោយដោយសុវត្ថិភាព។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានបញ្ជាក់ថា អង្គការសហប្រជាជាតិបានស្នើឲ្យបង្កើតក្រុមទំនាក់ទំនងចតុភាគី រួមមានរុស្ស៊ី អ៊ុយក្រែន ទួរគី និងអង្គការសហប្រជាជាតិ សំដៅដោះស្រាយសកម្មភាពធ្វើដំណើររបស់នាវាដឹកគ្រាប់ធញ្ញជាតិពីកំពង់ផែនានារបស់អ៊ុយក្រែន ហើយទីក្រុងអង់ការ៉ាបានយល់ព្រមជាគោលការណ៍ចំពោះសំណើរបស់អង្គការសហប្រជាជាតិ។ ភាគីពាក់ព័ន្ធនានាកំពុងមានផែនការបើកកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនាប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាលំអិតអំពីផែនការធ្វើដំណើរប្របដោយសុវត្ថិភាពសម្រាប់នាវាដឹកស្បៀងអាហារ។ អង្គប្រជុំក៏គ្រោងនឹងបង្កើតយន្តការមួយនៅទីក្រុងអ៊ីស្តង់ប៊ុល (ប្រទេសទួរគី) ដើម្បីរក្សាទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែនទាក់ទងនឹងសកម្មភាពធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់នាវាដឹកជញ្ជូនស្បៀងអាហារ ដោយគ្រោងមានគ្រាប់ធញ្ញជាតិប្រមាណ ២០ លានតោនត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ