អង្គការសហប្រជាជាតិ​អញ្ជើញភាគីទាំង​អស់​នៅស៊ូដង់ ចូលរួមក្នុងដំណើរការនយោបាយដើម្បីបញ្ចប់វិបត្តិ

(VOVWORLD) - នៅថ្ងៃទី៨ ខែមករា អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា នឹងអញ្ជើញមេដឹកនាំយោធា គណៈបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសស៊ូដង់ ឱ្យចូលរួមក្នុង"ដំណើរការនយោបាយ" មួយ សំដៅបញ្ចប់វិបត្តិដែលបណ្តាលមកពីការធ្វើរដ្ឋប្រហារកាលពីខែតុលាឆ្នាំ២០២១ នៅក្នុងប្រទេសនេះ។
អង្គការសហប្រជាជាតិ​អញ្ជើញភាគីទាំង​អស់​នៅស៊ូដង់ ចូលរួមក្នុងដំណើរការនយោបាយដើម្បីបញ្ចប់វិបត្តិ - ảnh 1ក្រុមបាតុករប្រមូលផ្តុំគ្នានៅរដ្ឋធានី Khartoum ប្រទេសស៊ូដង់ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

កិច្ចខិតខំប្រឹងប្រែងផ្សះផ្សារបស់អង្គការសហប្រជាជាតិក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយរដ្ឋប្រហារ ទទួលបានជោគជ័យក្នុងការតែងតាំងលោកនាយករដ្ឋមន្ត្រី Abdalla Hamdok ឡើងវិញ។ ប៉ុន្តែការលាលែងពីតំណែងរបស់លោក Hamdok កាលពីសប្តាហ៍មុនបានបង្កើនភាពមិនច្បាស់លាស់អំពីអនាគតនយោបាយរបស់ស៊ូដង់ និងដំណើរអន្តរកាល ឆ្ពោះទៅរកការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តិទៅនៅឆ្នាំ ២០២៣។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគនិងអ្នកការទូត លុះត្រាតែមានដំណើរការថ្មីឆ្ពោះទៅរកដំណើរអន្តរកាល និងការបោះឆ្នោតដែលគួរឱ្យទុកចិត្តនោះ វានឹងមានអស្ថិរភាពកាន់តែច្រើននៅទាំងក្នុងនិងក្រៅព្រំដែនស៊ូដង់៕
 

ប្រតិកម្មទៅវិញ

ផ្សេងៗ