អង្គការសហប្រជាជាតិ​អបអរសាទរ​អាស៊ាន​ដោះស្រាយ​ជំលោះ​នៅសមុទ្រខាងកើតដោយសន្តិវិធី

(VOVWORLD) - នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ានបានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍នៅអាស៊ាន (CPR) ជាមួយអង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។
អង្គការសហប្រជាជាតិ​អបអរសាទរ​អាស៊ាន​ដោះស្រាយ​ជំលោះ​នៅសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

អង្គប្រជុំបានពិភាក្សាអំពីស្ថានកាណ៍ឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងតំបន់ និងនៅលើពិភពលោក ដោយបានសង្កត់ធ្ងន់ទៅលើការទទួលវ៉ាក់សាំងដោយសមភាព។ អង្គការសហប្រជាជាតិបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អាស៊ានដោយមានបំណងចង់ជួយឧបត្ថម្ភអាស៊ានជាច្រើនថែមទៀតក្នុងការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញក្រោយកូវីដ ១៩ របស់អាស៊ាន ការជួយសង្គ្រោះមនុស្សធម៌ក្នុងវិបត្តិនៅមីយ៉ាន់ម៉ា ក៏ដូចជាលើវិស័យអាទិភាពដូចជា ការផ្លាស់ប្ដូរឌីជីថល ស្ត្រី សន្តិភាព និងសន្តិសុខ; ការធ្វើសកម្មភាពដើម្បីអាកាសធាតុ និង សុវត្ថិភាពបណ្តាញ អ៊ីនធឺណិតជាដើម។អង្គការសហប្រជាជាតិបានអបអរសាទរចំពោះការសន្យារបស់អាស៊ានក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយគោរព ច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ