អង្គការសហប្រជាជាតិអំពាវនាវដល់ភាគីជម្លោះនៅយេម៉ែន គោរព កិច្ចព្រមព្រៀងឈប់បាញ់
(VOVWORLD) - បទឈប់បាញ់រយៈពេលពីរខែនៅយេម៉ែន ដែលត្រូវបានអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្ដាលបានចូលជាធរមានចាប់ពីថ្ងៃទី ២ មេសា។
កងកម្លាំងស្មោះត្រង់នឹងក្រុមឧទ្ទាម Houthi ចូលរួមក្នុងការដង្ហែក្បួនក្នុងអំឡុងពេលព្រឹត្តិការណ៍មួយក្នុង Sanaa ប្រទេសយេម៉ែន (រូបថត៖ AFP/VNA) |
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន លោក Hans Grundberg កាលពីថ្ងៃទី ១៣ ខែមេសា បានអំពាវនាវដល់ភាគីជម្លោះនៅយេម៉ែន ធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្ដីពីការរក្សាកិច្ចព្រមព្រៀងឈប់បាញ់ ដោយបាននាំមកនូវសន្តិភាពដ៏កម្រនៅក្នុងប្រទេស ដែលរងការបំផ្លិចបំផ្លាញពីសង្គ្រាម។
លោក Grundberg បានធ្វើការអំពាវនាវដូច្នេះ ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃដំបូងទៅកាន់រដ្ឋធានី Sanaa ដែលត្រូវបាន ក្រុម Houthi នៅយេម៉ែនគ្រប់គ្រង។ នៅទីនេះ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិបានពិភាក្សាជាមួយមេដឹកនាំក្រុម Houthi ។ អ្នកការទូតជនជាតិស៊ុយអែតរូបនេះបានព្រមានថា៖ “ខណៈពេលដែលយើងខ្ញុំឃើញថាកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានរក្សាយ៉ាងទូលំទូលាយ យើងក៏ត្រូវក្រើនរំលឹកពីបញ្ហាប្រឈមផងដែរ។ យើងខ្ញុំកំពុងពឹងផ្អែកលើការសន្យាដ៏ម៉ឺងម៉ាត់ និងទៀតទាត់របស់ភាគីពាក់ព័ន្ធនានាក្នុងការរក្សាកិច្ចព្រមព្រៀងឈប់បាញ់”។
សូមបញ្ជាក់ដែរថា បទឈប់បាញ់រយៈពេលពីរខែនៅយេម៉ែន ដែលត្រូវបានអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្ដាលបានចូលជាធរមានចាប់ពីថ្ងៃទី ២ មេសាផងដែរ៕