អង្គការសហប្រជាជាតិ​អំពាវនាវធានាសន្តិសុខនៅច្រកសមុទ្រHormuz​

អគ្គលេខាធិការអង្គការសហប្រជាជាតិ Bankimoon កាលពីថ្ងៃទី​២០មិនា បានដាស់ តឿន
បណ្តាប្រទេសទាក់ទិននានា​ដោះស្រាយរាល់ទំនាស់ដោយការចរចារ ជៀសវាងមិន ធ្វើឲ្យ
សភាពការណ៏នៅច្រកសមុទ្រHormuz​កើតតានតឹងថែមទៀត។ ថ្លែងមតិក្នុងឪកាស ដំណើរ
ទស្សនកិច្ចនៅឥណ្ឌូនេស៊ី  អគ្គលេខាធិការអង្គការសហប្រជាជាតិ Bankimoon ​បានបញ្ជាក់ថា៖ច្រកសមុទ្រ Hormuz​ ជាខ្សែផ្លូវនាវាចរណ៏ដ៏សំខាន់ក្នុងការផ្លាស់ប្តូរ ពាណិជ្ចកម្មអន្តរជាតិ។លោកដាស់តឿនអ៊ីរ៉ង់ប្រតិបត្តិតាមច្បាប់សមុទ្រអន្តរជាតិ​នឹងសេចក្តី កំណត់ទាក់ទិននានា​ គោរពនឹងធានាឲ្យការជញ្ជូនទំនិញតាមរយះច្រកសមុទ្រ​Hormuz​បានរលូន។       
  ប្រទេសអ៊ីរ៉ង់បានគំរាមកំហែងជាច្រើនលើកច្រើនសារថា៖នឹងបិទ​ទ្វាច្រកសមុទ្រ​Hormuz​ដោយសារភាពតានតឹងដែលកើនឡើងរវាងអ៊ីរ៉ង់នឹងលោកខាងលិចទាក់ទិន ដល់កម្មវិធី
នុយក្លេអែររបស់ប្រទេសនេះ​នឹងកំលាំងសម្ពាធដាក់ទណ្ឌកម្មរបស់លោក ខាងលិចតម្រង់
អង្គការសហប្រជាជាតិ​អំពាវនាវធានាសន្តិសុខនៅច្រកសមុទ្រHormuz​ - ảnh 1
ច្រកទ្វាសមុទ្រ​ Hormuz(រូបថត៖Internet)
ទៅលើការនាំចេញប្រេងរ៉ែរបស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ