អង្គការសហប្រជាជាតិអំពាវនាវឱ្យ G20 កែទម្រង់ច្បាប់ហិរញ្ញវត្ថុសកល

(VOVWORLD) - កាលពីថ្ងៃទី ៨ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានឲ្យដឹងថា មេដឹកនាំនៃក្រុមសេដ្ឋកិច្ចរីកចម្រើនឈានមុខគេលើពិភពលោក(G20) មានសមត្ថភាពបញ្ច្រាសវិបត្តិអាកាសធាតុដែល "កំពុងលើសពីការគ្រប់គ្រង" ហើយបានដាស់តឿនឱ្យ G20 កែទម្រង់ច្បាប់ហិរញ្ញវត្ថុសកល។ 
អង្គការសហប្រជាជាតិអំពាវនាវឱ្យ G20 កែទម្រង់ច្បាប់ហិរញ្ញវត្ថុសកល - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ។ (រូបថត៖ AFP/TTXVN )

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង New Delhi (ឥណ្ឌា) ដែលជាកន្លែងប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលG20នោះ អគ្គលេខាធិការ Guterres បានសង្កត់ធ្ងន់ថា វិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗ ប៉ុន្តែនៅមានកង្វះខាតនៃកិច្ចខិតខំប្រឹងប្រែងរួមប្រកបដោយមហិច្ឆតានិងការឆ្លើយតបជាបន្ទាន់ចំពោះស្ថានភាពនេះ។

បច្ចុប្បន្ន G20 បានបញ្ចេញឧស្ម័នប្រហែល៨០% នៃការបំភាយឧស្ម័នសកល។ អគ្គលេខាធិការ Guterres បានអំពាវនាវឱ្យ G20 ប្តេជ្ញាចំពោះគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកជាមធ្យមឱ្យនៅក្រោម ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្ម។ លោកក៏បានអំពាវនាវដល់មេដឹកនាំ G20 ឱ្យធានាបាននូវថវិកាយ៉ាងតិច ៥០០ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ដំណោះស្រាយស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក Guterres ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវមានយន្តការដោះស្រាយបំណុលប្រកបដោយប្រសិទ្ធភាព ពង្រីកលក្ខខណ្ឌកម្ចី និងអនុវត្តអត្រាការប្រាក់អនុគ្រោះបន្ថែមទៀត ដើម្បីគាំទ្រដល់ប្រទេសក្រីក្រក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍយូរអង្វែង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ