អង្គការសហប្រជាជាតិអំពាវនាវឱ្យជំរុញសមភាពយេនឌ័រ និង ប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រី

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកជំរុញសមភាពយេនឌ័រនិងប្រយុទ្ធប្រឆាំងអំពើហឹង្សាលើស្ត្រី។ 
អង្គការសហប្រជាជាតិអំពាវនាវឱ្យជំរុញសមភាពយេនឌ័រ និង ប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

ថ្លែងនៅក្នុងសម័យប្រជុំលើកទី ៦៥ នៃគណៈកម្មាធិការស្តីពីឋានៈស្ត្រី (CSW) ដែលប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែមីនា លោក Guterres បានអំពាវនាវ ឲ្យ បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិអនុវត្តន៍“ សសរស្តម្ភសំខាន់ៗចំនួន ៥” រួមមានការធានាសិទ្ធិសមភាពពេញលេញរបស់ស្ត្រី ដោយសង្កត់ធ្ងន់លើការចូលរួមប្រកបដោយសមភាពរបស់ស្ត្រីគឺជាកត្តាផ្លាស់ប្តូរចាំបាច់ ជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញការវិនិយោគថែមទៀតទៅក្នុងកម្មវិធីគាំពារសង្គម ក៏ដូចជារួមចំណែកដល់សកម្មភាព ដើម្បីអាកាសធាតុ និងសន្តិភាពយូរអង្វែង។ យោងតាម អគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា៖  ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ បានបង្ហាញពីកម្លាំងរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ