អង្គការសហប្រជាជាតិអំពាវនាវឱ្យឈប់បាញ់ជាបន្ទាន់នៅប្រទេសលីប៊ី

(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានដកស្រង់ប្រភពព័ត៌មានពីបុគ្គលិកខាងផ្តល់ជំនួយនៃអង្គការសហប្រជាជាតិថា ការវាយប្រយុទ្ធគ្នានៅតំបន់ភាគខាងត្បូងនៃរដ្ឋធានីទ្រីប៉ូលីរបស់ប្រទេសលីប៊ីនៅតែប្រព្រឹត្តទៅយ៉ាងសាហាវ ដោយមិនអើពើការដែលប្រតិភូបេសសកម្មផ្តល់ជំនួយនៃអង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) បានអំពាវនាវ ឱ្យឈប់បាញ់រយៈពេល ២ ម៉ោងនៅតំបន់នេះដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ការជួយសង្គ្រោះមនុស្សធម៌ ការជម្លៀសប្រជាជនស៊ីវិលនិងជនរងរបួស។
អង្គការសហប្រជាជាតិអំពាវនាវឱ្យឈប់បាញ់ជាបន្ទាន់នៅប្រទេសលីប៊ី - ảnh 1ឧត្តមសេនីយ៍ Khalifa Haftar 

អ្នកនាំពាក្យ UNSMIL លោក Jean Alam បានឲ្យដឹងថាមិនមានការឈប់បាញ់ទេ ប៉ុន្តែ UNSMIL នៅតែសង្ឃឹមថានឹងមានការឆ្លើយតបជាវិជ្ជមាន។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលសាមគ្គីលីប៊ី (GNA) ដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែមេសា បានឲ្យដឹងថាយ៉ាងហោចណាស់មនុស្សចំនួន ២១ នាក់បានស្លាប់ ចាប់ពីឧត្តមសេនីយ៍ Khalifa Haftar ចាប់ផ្ដើមការវាយប្រហារនានា សំដៅដណ្តើមសិទ្ធិគ្រប់គ្រងនៅទីក្រុងទ្រីប៉ូលីឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ