អង្គការសហប្រជាជាតិអំពាវនាវឱ្យទ្វីបអាហ្រ្វិក បង្កើនពាណិជ្ជកម្មក្នុងប្លុកដើម្បីជំរុញសមាហរណកម្ម
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា គណៈកម្មធីការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់តំបន់អាហ្រ្វិក (UNECA) បានឲ្យដឹងថា សមាមាត្ររបស់ទ្វីបអាហ្រ្វិកក្នុងពាណិជ្ជកម្មពិភពលោកនៅតែទាបជាង ៣% ។
របាយការណ៍របស់ UNECA វាយតម្លៃថា របៀបវារៈសមាហរណកម្មក្នុងតំបន់របស់ទ្វីបអាហ្រ្វិកកំពុងមានវឌ្ឍនភាពយឺតយ៉ាវ។ យោងតាមរបាយការណ៍នេះ បណ្តាប្រទេសអាហ្រ្វិកមិនទាន់បានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការបង្រួបបង្រួមម៉ាក្រូសេដ្ឋកិច្ចនោះទេ បើទោះបីជាមានការរីកចម្រើនក្នុងសមាហរណកម្មហិរញ្ញវត្ថុនិងរូបិយវត្ថុក៏ដោយ។ របាយការណ៍នេះបានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទ្វីបអាហ្រ្វិក(PIDA) ទទួលបានលទ្ធផលជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍មានការរីកចម្រើនខ្ពស់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងថាមពលមានការរីកចម្រើនតិចតួចណាស់។ ការផ្តល់ហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅតែជាបញ្ហាប្រឈមសម្រាប់អាហ្វ្រិក៕