អង្គការសហប្រជាជាតិអំពាវនាវឱ្យធ្វើសកម្មភាពចំពោះវិបត្តិអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ១០ ខែឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យសហគមន៍ពិភពលោកគាំទ្រសកម្មភាពចំពោះវិបត្តិអាកាសធាតុនិងជម្លោះស៊ីវិលដែលកំពុងធ្វើឱ្យចុះខ្សោយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពស្ថិរភាពនិងកំណើនប្រកបដោយចីរភាពនៅអាហ្វ្រិក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបថត៖ THX/TTXVN |
នៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅសន្និសិទសង្គមស៊ីវិលរបស់អង្គការសហប្រជាជាតិ ដែលបានបិទបញ្ចប់នាថ្ងៃដដែល នៅរដ្ឋធានីណៃរ៉ូប៊ីរបស់ប្រទេសកេនយ៉ា លោក Antonio Guterres បានសង្កត់ធ្ងន់ថា អាហ្វ្រិកនៅតែជាចំណុចកណ្តាលនៃគ្រោះអាសន្នផ្នែកអាកាសធាតុ។ លោកបានអះអាងថា អាហ្រ្វិកអាចយកឈ្នះលើការប្រែប្រួលអាកាសធាតុមិនធម្មតាបាន ប្រសិនបើទ្វីបនេះ ទទួលបានការវិនិយោគយ៉ាងសមស្របលើថាមពលកកើតឡើងវិញ និងវិធានការបន្សាំផ្សេងទៀត។
ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសសេដ្ឋកិច្ចធំ ៗ គោរពការសន្យាក្នុងការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពអាកាសធាតុនៅអាហ្វ្រិក និងបង្កើនការរួមចំណែកដល់មូលនិធិការខូចខាតនិងការបាត់បង់ដែលបានបង្កើតឡើងនាពេលថ្មីៗនេះ៕