អង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់លើការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  បានអំពាវនាវដល់បណ្តាប្រទេសនានាឱ្យវិនិយោគបន្ថែមទៀត លើវិស័យអប់រំនិងកសាងផែនការដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាការបម្រែបម្រួលអាកាសធាតុ បញ្ហារញ្ជួយដី និងជំងឺរាតត្បាតដែលអាចនឹងកើតឡើងនាពេលអនាគតផងដែរ។ 
អង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់លើការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA)

នាថ្ងៃទី ១០ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក Antonio Guterres បានផ្ញើវីដេអូរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះជប៉ុន ដែលបាន បាត់បង់ជីវិត និងបាត់ខ្លួននៅក្នុងករណីរលកយក្សស៊ូណាមិជាប្រវត្តិសាស្ត្រ ដែលបានកើតឡើង រយៈពេល ១០ ឆ្នាំមុននេះនៅឯសមុទ្រភាគឦសាននៃប្រទេសជប៉ុន (ថ្ងៃទី១១ មីនា ឆ្នាំ២០១១ - ថ្ងៃទី១១ មីនា ឆ្នាំ២០២១) ។

ទន្ទឹមនឹងនោះ លោក Antonio Guterres  ក៏បានអំពាវនាវឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតចំពោះការបង្ការ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិផងដែរ។ ម្យ៉ាងវិញទៀត លោកក៏បានសម្តែងនូវការយោគយល់ដល់ប្រជាជន   ជប៉ុន ដែលនៅតែមិនអាចវិលត្រឡប់មកស្រុកកំណើតវិញ ដោយសាររងផលប៉ះពាល់នៃឧប្បត្តិហេតុនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) លេខ១។ ក្នុងឱកាសនេះដែរ លោក Antonio Guterres  បានអំពាវនាវដល់បណ្តាប្រទេសនានាឱ្យវិនិយោគបន្ថែមទៀតលើវិស័យអប់រំ និងកសាងផែនការដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាការបម្រែបម្រួលអាកាសធាតុ បញ្ហារញ្ជួយដី និងជំងឺរាតត្បាតដែលអាចនឹងកើតឡើងនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ