អង្គការសហប្រជាជាតិអំពាវនាវឱ្យផ្អាក់​ការប្រយុទ្ធគ្នានៅទី​ក្រុង​ Mariupol ដើម្បីជម្លៀសជន​ស៊ីវិល​

(VOVWORLD) - លោក Amin Awad បានអំពាវនាវឱ្យភាគីទាំងអស់ ឆ្លៀតយកឱកាសនៃពិធីបុណ្យអ៊ីស្ទើរគ្រិស្តអូស្សូដក់ (Orthodox Easter នៅថ្ងៃទី ២៤ ខែមេសា) ដែលប្រជាជននៅអ៊ុយក្រែន និងរុស្ស៊ីទាំងពីរបានអបអរសាទរ ដើម្បីផ្អាក់ការប្រយុទ្ធគ្នា។
អង្គការសហប្រជាជាតិអំពាវនាវឱ្យផ្អាក់​ការប្រយុទ្ធគ្នានៅទី​ក្រុង​ Mariupol ដើម្បីជម្លៀសជន​ស៊ីវិល​ - ảnh 1ប្រជាជនអ៊ុយក្រែនជម្លៀសចេញពីទីក្រុង Irpin ភាគពាយព្យរដ្ឋធានី Kiev ថ្ងៃទី៥ ខែមីនា។ (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី២៤ ខែមេសា អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាអ៊ុយក្រែន លោក Amin Awad បានអំពាវនាវឱ្យភាគីទាំងអស់ផ្អាក់ជាបន្ទាន់នូវការប្រយុទ្ធគ្នានៅទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលចេញពីទីក្រុងនេះ។ លោក Amin Awad បានអំពាវនាវឱ្យភាគីទាំងអស់ ឆ្លៀតយកឱកាសនៃពិធីបុណ្យអ៊ីស្ទើរគ្រិស្តអូស្សូដក់ (Orthodox Easter នៅថ្ងៃទី ២៤ ខែមេសា) ដែលប្រជាជននៅអ៊ុយក្រែន និងរុស្ស៊ីទាំងពីរបានអបអរសាទរ ដើម្បីផ្អាក់ការប្រយុទ្ធគ្នា។

យោងតាមអង្គការសហប្រជាជាតិ មានជនស៊ីវិលប្រហែល ១០០.០០០ នាក់នៅតែជាប់គាំងនៅទីក្រុង Mariupol ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ