អង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកចែករំលែកការទទួលខុសត្រូវចំពោះការធ្វើចំណាកស្រុក
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានសង្កត់ធ្ងន់ថានេះគឺជាពេលវេលាសមស្រប់ដើម្បីដាក់ចេញវិធានឆ្លើយតបប្រកបដោយសមធម៌ជាងមុនចំពោះវិបត្តិជនភៀសខ្លួនតាមរយៈការចែករំលែកការទទួលខុសត្រូវ។
ជនចំណាកស្រុក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី១៧ខែធ្នូក្នុងសុន្ទរកថាបើកវេទិកាជនភៀសខ្លួនពិភពលោកនៅទីក្រុងហ្សឺណែវប្រទេសស្វីសអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យបណ្តាប្រទេសនៅលើពិភពលោករួមគ្នាចែករំលែកការទទួលខុសត្រូវក្នុងការដោះស្រាយដោះស្រាយការកើនឡើងនៃចំនួនប្រជាជនដេលត្រូវចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានសង្កត់ធ្ងន់ថានេះគឺជាពេលវេលាសមស្រប់ដើម្បីដាក់ចេញវិធានឆ្លើយតបប្រកបដោយសមធម៌ជាងមុនចំពោះវិបត្តិជនភៀសខ្លួនតាមរយៈការចែករំលែកការទទួលខុសត្រូវ។យោងតាមការស្ថិតិជនភៀសខ្លួន៨០ភាគរយនៅលើពិភពលោកកំពុងរស់នៅក្នុងប្រទេសក្រីក្រនិងប្រទេសកំពុងអភិវឌ្ឍន៍ខណៈដែលប្រទេសទាំងនេះនៅមានបន្ទុកសេដ្ឋកិច្ចនិងសង្គមដូច្នេះការចែករំលែកការទទួលខុសត្រូវគឺជាបញ្ហាអាទិភាពនៅក្នុងបណ្ដារបៀបវារៈ៕