អង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោករួមដៃគ្នាក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ២២ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឱ្យពិភពលោកទាំងមូលធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្នុងឱកាសទិវាមាតាពិភពលោកអន្តរជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres |
ក្នុងឱកាសនេះ អង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាសំដៅស្វែងរកវិធីល្អបំផុតដើម្បី "កសាងអនាគតប្រកបដោយនិរន្តភាពនិងសមភាពសម្រាប់យើងទាំងអស់គ្នា តាមរយៈការលើកកំពស់ការយល់ដឹងនិងសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ" ។ នេះគឺជាព្រឹត្តិការណ៍មួយក្នុងដំណើរការឆ្ពោះទៅកិច្ចប្រជុំកំពូលស្តីពីបំរែបំរួលអាកាសធាតុដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំនេះ។ នៅឯសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃនេះក្រោមប្រធានបទ "កិច្ចសន្ទនាដើម្បីរួមរស់ជាមួយធម្មជាតិប្រកបដោយភាពសុខដុម"នោះ តំណាងប្រទេសជាសមាជិកនានា បានឯកភាពគ្នាថា ការប្រែប្រួលអាកាសធាតុគឺជាហានិភ័យធំបំផុតចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅលើសកលលោក ព្រមទាំងជាអតុល្យភាពមួយដែលបណ្តាលមកពីសកម្មភាពធ្វេសប្រហែស របស់មនុស្ស ហើយនឹងប៉ះពាល់ផ្ទាល់ដល់មនុស្សជំនាន់ក្រោយផងដែរ៕