អង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកស្តារផែនដីនិងការពារមហាសាគរ

(VOVWORLD) -  ក្នុងឱកាសទិវាមាតាផែនដីអន្តរជាតិ (២២ មេសា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកប្តេជ្ញាស្តារឡើងវិញនូវ “ភពបៃតង” និងរួមរស់ជាមួយធម្មជាតិប្រកបដោយសន្តិភាព។

នៅក្នុងសាររបស់ខ្លួន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានព្រមានថា ផែនដីកំពុងស្ថិតនៅដែនកម្រិត ដែលផែនដីអាចទប់ទល់នឹងផលប៉ះពាល់ដែលមិនចង់បានចំពោះអាកាសធាតុ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres អំពាវនាវឱ្យមានសកម្មភាពខ្លាំងក្លា ដើម្បីកំណត់កំណើនកំដៅផែនដីដល់ក្រោម ១,៥ អង្សាសេ ក៏ដូចជាអភិរក្សជីវៈចម្រុះនិងកាត់បន្ថយការបំពុលនិងកាកសំណល់។ លោក Antonio Guterres បានសង្កត់ធ្ងន់ថា វិធានការទាំងនេះមិនត្រឹមតែជួយការពារភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារថ្មីៗ រាប់លានទៀតផង។ យោងតាមប្រមុខអង្គការសហប្រជាជាតិរូបនេះ ពិភពលោកគួរតែឆ្លៀតយកផលប្រយោជន៍នៃឱកាសងើបឡើងវិញក្រោយជំងឺរាតត្បាត កូវីដ -១៩) ដើម្បីអភិវឌ្ឍន៍តាមទិសបៃតងស្អាតនិងប្រកបដោយចីរភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ