អង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់នៅ លីប៊ីក្នុងឱកាសនៃពិធីបុណ្យ Eid al-Adha
(VOVWORLD) -លោក Ghassan Salame ក៏បានព្រមានផងដែរថាជម្លោះដែលកំពុងកើតមានឡើងនៅលីប៊ីអាចវិវឌ្ឍន៍ ទៅជា "សង្គ្រាមស៊ីវិលដ៏ធំមួយ" ជាមួយនឹងផលវិបាកចំពោះ លីប៊ីនិងប្រទេសជិតខាងនានា។
ទិដ្ឋភាពកិច្ចប្រជុំមួយនៃអង្គការសហប្រជាជាតិ (រូបថត៖ UN) |
នាថ្ងៃទី ២៩ ខែកក្កដា ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Ghassan Salame បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលីប៊ីបានអំពាវនាវឱ្យមានបទឈប់បាញ់រវាងភាគីទាក់ទិននានានៅលីប៊ី ក្នុងឱកាសនៃពិធីបុណ្យ Eid al-Adha របស់ជនឥស្លាមនាថ្ងៃទី ១០ ខែសីហាខាងមុខ។
លោក Ghassan Salame ក៏បានព្រមានផងដែរថាជម្លោះដែលកំពុងកើតមានឡើងនៅលីប៊ីអាចវិវឌ្ឍន៍ ទៅជា "សង្គ្រាមស៊ីវិលដ៏ធំមួយ" ជាមួយនឹងផលវិបាកចំពោះ លីប៊ីនិងប្រទេសជិតខាងនានា។ លោក Ghassan Salame បានចាត់ទុកថា គប្បីរៀបចំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំនានានៃបក្សនៅលីប៊ី ដើម្បីពីភាក្សាលើជំហានបន្ត៕