អង្គការសហប្រជាជាតិអំពាវនាវឱ្យស៊ើបអង្កេតអន្តរជាតិលើករណីអ្នកកាសែត Jamal Khashoggi

(VOVWORLD) -នាថ្ងៃទី ២៥ ខែតុលា មជ្ឈដ្ឋានមន្ត្រីអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអនុវត្តន៍ការស៊ើបអង្កេតអន្តរជាតិ សំដៅបំភ្លឺនូវករណី អ្នកកាសែត Jamal Khashoggi ដែលត្រូវធ្វើឃាតនៅក្នុងស្ថានកុងស៊ុល អារ៉ាប់ប៊ីសាអូឌិត នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី។ 
អង្គការសហប្រជាជាតិអំពាវនាវឱ្យស៊ើបអង្កេតអន្តរជាតិលើករណីអ្នកកាសែត Jamal Khashoggi - ảnh 1 រូបថតអ្នកកាសែត Jamal Khashoggi ( រូបថត ៖Washington Post)

ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីស្ដីការអង្គការសហប្រជាជាតិ លោកស្រី Agnes Callamard អ្នករាយការណ៍ពិសេសលើបញ្ហាសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ គ្មានព័ត៌មានណាមួយ ដែលសរឲ្យឃើញថា ករណីនេះជាការធ្វើឃាតដោយអចេតនា ហើយចាំចាច់ត្រូវស៊ើបអង្កេតបំភ្លឺថា តើការធ្វើឃាតពោលខាងលើនេះ គឺ"ក្នុងនាមរដ្ឋាភិបាលអារ៉ាប៊ីសាអូឌិត ដែរឬទេ"។ លោកស្រីក៏បានស្នើឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌិតនិងទួរគី គប្បីសហការគ្នាជាមួយស្ថាប័នចំនួន ៣ នៃអង្គការសហប្រជាជាតិ គឺក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាត និង ក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីធ្វើការស៊ើបអង្កេតអន្តរជាតិ។

នាថ្ងៃដដែល ទូរទស្សន៍អារ៉ាប៊ីសាអូឌិតបានដកស្រង់ប្រសាសន៍របស់ទីភ្នាក់ងាររដ្ឋអាជ្ញានៃប្រទេសនេះបានឲ្យដឹងថា ដោយផ្អែកលើព័ត៌មានពីភាគីទួរគីនោះ ការធ្វើឃាត អ្នកកាសែត Jamal Khashoggi គឺទំនងបាន"រៀបចំទុកជាមុន " ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ