អង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសសូម៉ាលី

(VOVWORLD) - ប្រជាជនសូម៉ាលីប្រហែល ២២០,០០០ នាក់បានចាកចេញពីផ្ទះរបស់ខ្លួននៅឆ្នាំនេះ ដោយសារគ្រោះរាំងស្ងួត ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ក៏ដូចជាការកើនឡើងនូវអំពើហិង្សា។ 
អង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសសូម៉ាលី - ảnh 1 ជំរំបណ្តោះអាសន្នសម្រាប់ប្រជាជនដែលផ្លាស់ទីលំនៅចេញពីផ្ទះដោយសារគ្រោះរាំងស្ងួតអូសបន្លាយ នៅជាយក្រុង Mogadishu ប្រទេសសូម៉ាលី (រូបថតៈ AFP/TTXVN)

នាថ្ងៃទី ៩ ខែឧសភា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានអំពាវនាវឱ្យមានការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ ដើម្បីជួយប្រជាជនសូម៉ាលីរាប់ លាននាក់ ដែលកំពុងប្រឈម មុខនឹងការគំរាមកំហែងមហន្តរាយជាច្រើន ពីជម្លោះ គ្រោះមហន្តរាយធម្ម ជាតិដល់ការឆ្លងជំងឺរាតត្បាត COVID-19 ផងដែរ។

ប្រជាជនសូម៉ាលីប្រហែល ២២០,០០០ នាក់បានចាកចេញពីផ្ទះរបស់ខ្លួននៅឆ្នាំនេះ ដោយសារគ្រោះរាំងស្ងួត ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ក៏ដូចជាការកើនឡើងនូវអំពើហិង្សា។ ប្រការនេះធ្វើឱ្យចំនួនប្រជាជនសរុបនៅប្រទេសសូម៉ាលីបង្ខំចិត្តចាកចេញពីផ្ទះ រហូតដល់ទៅ ២,៦ លាននាក់។ UNHCR ចាត់ទុកថា ជម្លោះនិងគ្រោះមហន្តរាយធម្មជាតិ រួមទាំងការផ្លាស់ប្តូរអាកាសធាតុកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសសូម៉ាលីធ្លាប់ក្នុងភាពអាប់អួរ និងគំរាមកំហែងដល់សុវត្ថិភាពនិងសុខភាពប្រជាជន។

ក្រៅពីនោះ ប្រទេសសូម៉ាលីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៩២៨ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៤ នាក់។ UNHCR អះអាងថា ប្រព័ន្ធសុខាភិបាលទន់ខ្សោយរបស់សូម៉ាលីមិនអាចទប់ទល់នឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរាតត្បាតបានទេ។ ទីភ្នាក់ ងារនេះក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យរៃអង្គាសទឹកប្រាក់ចំនួន ៧៤៥ លានដុល្លារអាមេរិក ដើម្បីការពារនិងជួយឧបត្ថម្ភដល់ជនភៀសខ្លួននៅជុំវិញពិភពលោក ដើម្បីឆ្លើយ តបទៅនឹងជំងឺរាត ត្បាត COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ