អង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិសាមគ្គីគ្នាដើម្បីប្រឆាំងនឹងអំពើភេរវកម្មក្នុងបរិបទនៃការផ្ទុះជំងឺរាតត្បាត

(VOVWORLD) - អគ្គលេខាធិការ លោក Guterres បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ឲ្យប្រកាន់ខ្ជាប់នូវស្មារតីប្រឆាំងនឹងអំពើភេរវកម្ម និងត្រូវមានវិធានការឆ្លើយតបប្រកបដោយការច្នៃប្រឌិត ដើម្បីការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។
អង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិសាមគ្គីគ្នាដើម្បីប្រឆាំងនឹងអំពើភេរវកម្មក្នុងបរិបទនៃការផ្ទុះជំងឺរាតត្បាត - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres 

នាថ្ងៃទី ៦ ខែកក្កដា សប្តាហ៍ប្រឆាំងអំពើភេរវកម្ម តាមអ៊ិនធឺរណែត ដោយ អង្គការសហប្រជាជាតិរៀបចំឡើងបានចាប់ផ្តើមជាផ្លូវការ ដោយ បើកការពិភាក្សា លើបញ្ហាប្រឈមជាក់ស្តែង និងយុទ្ធសាស្ត្រក្នុងការប្រ យុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ខណៈដែលជំងឺរាតត្បាតកូវីដ ១៩  កំពុង តែរីករាលដាលទូទាំងពិភពលោក។ ថ្លែងក្នុងឱកាសបើកសម័យប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ ពិភពលោកត្រូវពង្រឹងអំណាចនៃពហុភាគីនិយម និងជួយស្វែងរកវិធានការជាក់ស្តែង។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា អង្គការភេរវកម្ម ដូចជា “រដ្ឋអ៊ីស្លាម” (IS), អាល់កៃដានិងសាខាក្នុងតំបន់ អង្គការហ្វាស៊ីសថ្មី និងក្រុមញុះញង់គំនុំ នៅតែស្វែងរកការទាញយកប្រយោជន៍ពីស្ថានភាពនៃការបំបែកបំបាក់បង្កទំនាស់ និងចន្លោះប្រហោងក្នុងការគ្រប់គ្រងរដ្ឋ ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន។

អគ្គលេខាធិការ លោក Guterres បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ឲ្យប្រកាន់ខ្ជាប់នូវស្មារតីប្រឆាំងនឹងអំពើភេរវកម្ម និងត្រូវមានវិធានការឆ្លើយតបប្រកបដោយការច្នៃប្រឌិត ដើម្បីការពារនិងលើកកម្ពស់សិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ