អង្គការសហប្រជាជាតិអំពាវនាវឱ្យអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ លោក Farhan Haq អ្នកនាំពាក្យរងអគ្គលេខាធិការ អ. ស. ប បានមានប្រសាសន៍ថា៖ អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថាភាគីដែលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ចាំបាច់ត្រូវបន្តអនុវត្តតាមការសន្យាដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះឲ្យបានត្រឹមត្រូវ ។
អ្នកបច្ចេកទេសអ៊ីរ៉ង់ពិនិត្យមើលគ្រឿងបរិក្ខារនៅឯរោងចក្រចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម Isfahan ដែលមានចម្ងាយ ៤២០ គីឡូម៉ែត្រពីខាងត្បូងទីក្រុង Tehran (រូបថត៖ AFP / TTXVN) |
នាថ្ងៃទី ៤ ខែមករា អង្គការសហប្រជាជាតិ (អ. ស. ប) បានអំពាវនាវឱ្យអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានចុះហត្ថលេខាជាមួយក្រុម P៥ + ១ (មានសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់) បន្ទាប់ពីប្រទេសនេះបានប្រកាសស្តារឡើងវិញនូវ សកម្មភាពចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមឱ្យដល់កំរិតបរិសុទ្ធ ២០% នៅឯមូលដ្ឋាននុយក្លេអ៊ែរ Fordow។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ លោក Farhan Haq អ្នកនាំពាក្យរងអគ្គលេខាធិការអ. ស. ប បានមានប្រសាសន៍ថា៖ អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថាភាគីដែលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ចាំបាច់ត្រូវបន្តអនុវត្តតាមការសន្យាដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះឲ្យបានត្រឹមត្រូវ ព្រមទាំងអំពាវនាវឱ្យអ៊ីរ៉ង់ធ្វើសហប្រតិបត្តិការជាមួយស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) ផងដែរ៕