អង្គការសហប្រជាជាតិអំពាវនាវ​ឱ្យអឺរ៉ុប​ធ្វើសកម្មភាព​យ៉ាងខ្លាំងក្លា​ប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ

(VOVWORLD) - បច្ចុប្បន្ននេះ អត្រាផលិតផលកែច្នៃនៅតាមបណ្ដាប្រទេសមានភាពខុសគ្នាខ្លាំងណាស់ ហើយមានកម្រិតទាបពិសេសនៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល ។
អង្គការសហប្រជាជាតិអំពាវនាវ​ឱ្យអឺរ៉ុប​ធ្វើសកម្មភាព​យ៉ាងខ្លាំងក្លា​ប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ - ảnh 1ចំហាយចេញពីរោងចក្រថាមពលដើរដោយធ្យូងថ្ម។ រូបថត៖ រ៉យទ័រ

កាលពីថ្ងៃទី ៥ ខែតុលា អង្គការសហប្រជាជាតិបានប្រកាសរបាយការណ៍អំពាវនាវឱ្យបណ្តាប្រទេសនៅអឺរ៉ុបត្រូវមានគោលបំណងថែមទៀតក្នុងគោលដៅអាកាសធាតុ ព្រោះថាបរិមាណឧស្ម័នផ្ទះកញ្ចក់របស់ទ្វីបនៅតែបន្តកើនឡើង ហើយបណ្ដាប្រទេសត្រូវជំរុញការកែច្នៃឡើងវិញ រឹតត្បិតរាល់បទប្បញ្ញត្តិស្តីពីគុណភាពខ្យល់ និងបង្កើនការចំណាយលើការការពារបរិស្ថាន។

របាយការណ៍នេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំបណ្ដារដ្ឋមន្ត្រីបរិស្ថានអឺរ៉ុបដែលបានប្រព្រឹត្តិទៅនៅប្រទេសស៊ីប ដោយផ្តល់អនុសាសន៍ថាបណ្ដារដ្ឋាភិបាលត្រូវនាំចេញគំនិតផ្ដូចផ្ដើមហិរញ្ញវត្ថុ ដើម្បីជំរុញការកែច្នៃ។ បច្ចុប្បន្ននេះ អត្រាផលិតផលកែច្នៃនៅតាមបណ្ដាប្រទេសមានភាពខុសគ្នាខ្លាំងណាស់ ហើយមានកម្រិតទាបពិសេសនៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល ។ របាយការណ៍ក៏បានអំពាវនាវឱ្យបណ្តាប្រទេសនៅអឺរ៉ុបបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍បំពុលខ្យល់ ប្រទេសចំនួន ៤១ ក្នុងតំបន់បានកាត់បន្ថយចំនួនកុមារស្លាប់ ជាមធ្យមចំនួន ១៣% ដោយសារការបំពុលដោយធូលី ប៉ុន្តែកម្រិតធូលីក្នុងខ្យល់នៅតែលើសពីកម្រិតសុវត្ថិភាព តាមការណែនាំរបស់អង្គការសុខភាពពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ