អង្គការសហប្រជាជាតិអំពាវនាវឱ្យអាស៊ែបៃហ្សង់ និងអាមេនី រក្សាភាពអត់ធ្មត់​ជាអតិបរមា

(VOVWORLD) - អ្នកនាំពាក្យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា លោកអគ្គលេខាធិការកំពុងតាមដានដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹង នា បច្ចុប្បន្នរវាងអាស៊ែបៃហ្សង់ និងអាមេនី។ ជម្លោះដ៏ទូលំទូលាយរវាងប្រទេសទាំងពីរនឹងជាគ្រោះមហន្តរាយ។
អង្គការសហប្រជាជាតិអំពាវនាវឱ្យអាស៊ែបៃហ្សង់ និងអាមេនី រក្សាភាពអត់ធ្មត់​ជាអតិបរមា - ảnh 1 ផ្សែងកើនឡើងនៅពេលឧបករណ៍យោធាអាមេនីត្រូវបានបំផ្លាញនៅក្នុងជម្លោះមួយនៅតំបន់ព្រំដែនអាមេនី - អាហ្សែបែហ្សង់ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ២០ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានដាស់តឿន អាស៊ែបៃហ្សង់ និងអាមេនីចាំបាច់ត្រូវរក្សាភាពអត់ធ្មត់ជាអតិបរមា បន្ទាប់ពីកើតមានការប៉ះទង្គិចគ្នាតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលធ្វើឲ្យយោធាជាង ១០ នាក់ត្រូវស្លាប់។

អ្នកនាំពាក្យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា លោកអគ្គលេខាធិការកំពុងតាមដានដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងនាបច្ចុប្បន្នរវាងអាស៊ែបៃហ្សង់ និងអាមេនី។ ជម្លោះដ៏ទូលំទូលាយរវាងប្រទេសទាំងពីរនឹងជាគ្រោះមហន្តរាយ។

ទន្ទឹមនឹងនេះដែរ រុស្ស៊ីដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីទាំងពីរឈប់បាញ់គ្នា ហើយរក្សាភាពអត់ធ្មត់។ ទន្ទឹមជាមួយគ្នានេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាអ្នកសម្រុះសម្រួលរវាងអាស៊ែបៃហ្សង់និងអាមេនីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ