អង្គការសហប្រជាជាតិអំពាវនាវឲ្យបង្កើនជំនួយមនុស្សធម៌សម្រាប់ ស៊ូដង់

(VOVWORLD) -នាថ្ងៃទី១៥ ឧសភា អង្គការសហប្រជាជាតិបានអំពាវនាវឲ្យអ្នកធ្វើហិរញ្ញប្បទាន គប្បីបង្កើនជំនួយមនុស្សធម៌សម្រាប់ជនស៊ូដង់រាប់លាននាក់ ដែលកំពុងត្រូវការជំនួយ ដោយសារស្ថានភាពមនុស្សធម៌ និងសេដ្ឋកិច្ចរបស់ស៊ូដង់កាន់តែមានភាពអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ។ 

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅ ជំរុំជនភៀសខ្លួនចំនួន ២ នៅជិត Kadugli រដ្ឋ Kordofan របស់ស៊ូដង់ភាគខាងត្បូង អគ្គលេខាធិការរង ទទួលបន្ទុកបញ្ហាមនុស្សធម៌ នៃអង្គការសហប្រជាជាតិ លោក Mark Lowcock បានអំពាវនាវឲ្យអ្នកធ្វើហិរញ្ញប្បទាន គប្បីរួមវិភាគទានជាទឹកប្រាក់ចំនួន ១ ពាន់ ៤ រយលានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភសម្រាប់ជនស៊ូដង់ជាង ៧ លាននាក់ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការជំលោះនេះ។

នាបច្ចប្បន្ន ជនស៊ូដង់រាប់លាននាក់កំពុងត្រូវចាកចេញពីផ្ទះសម្បែង ដោយសារសង្គ្រាម ហើយរស់នៅក្នុងជំរំជនភាសខ្លួន។ តំបន់ Kordofan ខាងត្បូងតំបន់ Darfur និង Blue Nile គឺជា "កន្លែងកើតហេតុនៃអំពើហិង្សា" ក្នុងជំលោះរវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមជ្រុលនិយម។ ប្រជាជននៅទីនេះហាក់ដូចជាត្រូវ រដ្ឋាភិបាលបោះបង់ចោលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ