អង្គការសហប្រជាជាតិអំពាវនាវឲ្យបណ្ដាភាគីខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ
(VOVWORLD) - ថ្លែងនៅសន្និសីទសារព័ត៌មាន អ្នក នាំពាក្យអ.ស.បលោក Stephane Dujarric បានសង្កត់ធ្ងន់ថា អ.ស.បលើកទឹកចិត្តឲ្យ ភាគីពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងទ្វេដងដើម្បីរួមគ្នាឆ្ពោះទៅរកការ អនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញ។
អគ្គលេខាធិការអ.ស.បលោក Antonio Guterres និងអ្នកនាំពាក្យលោក Stephane Dujarric (ខាងឆ្វេង) នៅសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក។ (រូបថត៖ AFP/VNA) |
អង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី៣ ខែធ្នូ បានអំពាវនាវឲ្យភាគីទាំង អស់ដែលចូលរួមការចរចាអំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បង្កើនកិច្ចខិតខំ ប្រឹងប្រែងសំដៅអនុវត្តន៍ឡើងវិញនូវកិច្ចព្រមព្រៀងដែលមានឈ្មោះផ្លូវការថា ផែនការ សកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) នោះ។ ថ្លែងនៅសន្និសីទសារព័ត៌មាន អ្នក នាំពាក្យអ.ស.បលោក Stephane Dujarric បានសង្កត់ធ្ងន់ថា អ.ស.បលើកទឹកចិត្តឲ្យ ភាគីពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងទ្វេដងដើម្បីរួមគ្នាឆ្ពោះទៅរកការ អនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញ។
សេចក្ដីអំពាវនាវរបស់អ.ស.បត្រូវបានធ្វើឡើងក្នុងបរិបទដែលជំនួបចរចាថ្មីៗនៅទីក្រុងវីយ៉ែន (អូទ្រីស) អំពីការស្ដារ JCPOA ឡើងវិញ បានប្រព្រឹត្តទៅកាលពីដើម សប្ដាហ៍នេះ ក្រោយពីការជាប់គាំងចាប់តាំងពីខែមិថុនាកន្លងមក។ អញ្ជើញចូលរួមវង់ ចរចានេះមានក្រុមចរចារបស់អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ីខណៈដែលក្រុម ចរចាអាមេរិក ចូលរួមដោយប្រយោលតាមរយៈការធ្វើជាអន្តរការីរបស់សហភាព អឺរ៉ុប៕