អង្គការសហប្រជាជាតិអំពាវនាវឲ្យភាគីទាក់ទិននានានៅហ្គាហ្សាមានការអត់ធ្មត់ជាអតិបរមា

(VOVWORLD) -អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresបានអំពាវនាវឲ្យអ៊ីស្រាអែលគប្បីប្រុងប្រយ័ត្ន ខណៈពេលប្រើប្រាស់អំពើហឹង្សាផងដែរ។
អង្គការសហប្រជាជាតិអំពាវនាវឲ្យភាគីទាក់ទិននានានៅហ្គាហ្សាមានការអត់ធ្មត់ជាអតិបរមា - ảnh 1អង្គការសហប្រជាជាតិអំពាវនាវឲ្យភាគីទាក់ទិននានានៅហ្គាហ្សាមានការអត់ធ្មត់ជាអតិបរមា 

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី ៥ មេសាបានអំពាវនាវឲ្យភាគីទាក់ទិននានាមានការអត់ធ្មត់ជាអតិបរមានៅតំបន់ហ្គាហ្សា ហើយបញ្ចៀសសកម្មភាពប្រឈមមុខដាក់គ្នា ដែលអាចបណ្ដាលឲ្យអំពោះហឹង្សាឡើងជណ្ដើរ ឬប៉ះពាល់ដល់ជនស៊ីវិល ជាពិសេសគឺកុមារ។ លោករូបនេះក៏បានអំពាវនាវឲ្យអ៊ីស្រាអែលគប្បីប្រុងប្រយ័ត្ន ខណៈពេលប្រើប្រាស់អំពើហឹង្សាផងដែរ។

        លោក Guterres ក៏បានសង្កត់ធ្ងន់ថា៖ គប្បីជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែង សំដៅតភ្ជាប់ឡើងវិញកិច្ចចរចាស្ដីពីដំណោះស្រាយរដ្ឋពីរ ក្នុងនោះជនអ៊ីស្រាអែល និងជនប៉ាឡេស្ទីនអាចរួមរស់ដោយសន្តិភាព នៅតាមខ្សែព្រំដែន ដែលត្រូវបានទទួលស្គាល់ និងធានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ