អង្គការសហប្រជាជាតិអំពាវនាវឲ្យអឺរ៉ុបប្រញាប់ប្រញាល់កទទួលជនចំណាកស្រុកនៅលើនាវា Diciotti

(VOVWORLD) - នាថ្ងៃទី២៥ខែសីហាឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីជន ជំណាកស្រុក (UNHCR) បានអំពាវនាវឲ្យបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ប្រញាប់ប្រញាល់ទទួលជនចំណាកស្រុកចំនួន ១៥០ នាក់ដែលកំពុងចាប់ខ្លួននៅលើនាវា Diciotti នៃកម្លាំងការពារឆ្នេរសមុទ្រប្រទេសអ៊ីតាលីនៅកោះ Sicily។
អង្គការសហប្រជាជាតិអំពាវនាវឲ្យអឺរ៉ុបប្រញាប់ប្រញាល់កទទួលជនចំណាកស្រុកនៅលើនាវា Diciotti - ảnh 1 ជនចំណាកស្រុក នៅលើនាវា Diciotti នៅកំពង់ផែ Sicily នៅប្រទេសអ៊ីតាលី

ការអំពាវនាវ របស់ UNHCR បាននាំចេញក្នុងបរិបទឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Luigi Di នាថ្ងៃទី២៣ ខែសីហា បានចេញសេចក្តីជូនដំណឹងសំខាន់ថា គិតរហូតមកដល់ ថ្ងៃទី២៤ខែសីហា EU ត្រូវតែចាត់វិធានការបែងចែកចំនួនជនចំណាកស្រុកដែល មាននៅលើនាវា Diciotti បើមិនដូច្នេះអ៊ីតាលីនឹងផ្អាកការរួមវិភាគទានខាង ហិរញ្ញវត្ថុសំរាប់ EU នៅឆ្នាំខាងមុខ។

អ្នកនាំពាក្យនៃគណៈកម្មាធិការអឺរ៉ុប (EC) បានបដិសេដចំពោះសេចក្តីជូន ដំណឹងសំខាន់នេះរបស់អ៊ីតាលី និងបានឲ្យដឹងទៀតថា អឺរ៉ុបកំពុងបន្តធ្វើការ យ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ក៏ប៉ុន្តែ ស្ថានភាពជនចំណាកស្រុក នៅលើនាវា Diciotti នៅតែគ្មានការវិវត្តន៍នៅឡើយទេក្រោយពីកិច្ចប្រជុំស្តីពីបញ្ហា ធ្វើចំណាកស្រុករវាងមន្ត្រីការបរទេសជាន់ខ្ពស់ពីប្រទេសទាំង១២ក្នុង EU នាថ្ងៃទី ២៤ខែសីហា។

គួរបញ្ជាក់ថា ជាងមួយសប្តាហ៍ក្រោយពីនាវា Diciotti បានសង្គ្រោះជនចំណាក ស្រុកចំនួន ១៩០នាក់នៅ លើសមុទ្រមេឌីទែរ៉ាណេ ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី១៥ដល់ថ្ងៃទី ១៥ ខែសីហា នាបច្ចុប្បន្នមានជនចំណាកស្រុកចំនួន ១៥០ នាក់នៅចាប់ឃុំខ្លួននៅលើនាវានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ