អង្គការសហប្រជាជាតិអះអាងមិននាំចេញសារាចរសម្ងាត់អំពីស៊ីរី

(VOVWORLD) - អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.ជ) លោក Stephane Dujarric នាថ្ងៃទី២១ខែសីហា បានឲ្យដឹងថា អគ្គលេខាធិការ អ.ស.ប.ជ លោក Antoniop Gutteres បានបដិសេដការនាំចេញសារាចរពិសេស ដែលហាមឃាត់ស្ថាប័ននានានៃអ.ស.ប.ជ ចូលរួមបុព្វហេតុស្តារឡើងវិញ សេដ្ឋកិច្ចរបស់ស៊ីរី។
អង្គការសហប្រជាជាតិអះអាងមិននាំចេញសារាចរសម្ងាត់អំពីស៊ីរី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក Antoniop Gutteres 

សេចក្តីប្រកាសនេះត្រូវបាននាំចេញខណៈពេលដែល មុននោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា លោក Antoniop Gutteres បាននាំចេញសារាចរមួយច្បាប់ដែលហាមឃាត់បណ្តាស្ថាប័ន អ.ស.ប.ជ ចូលរួមគម្រោងការណ៍សំដៅស្តារឡើវិញសេដ្ឋកិច្ចរបស់ស៊ីរី មុនពេល ដាក់ដំណើរការផ្ទេរប្រគល់រដ្ឋអំណាចនយោបាយដែលត្រូវបានបញ្ចប់ជាស្ថាពរនៅប្រទេសនេះ។

លោក Stephane Dujarric ក៏អះអាងសារជាថ្មីម្តងទៀតអំពីដំណោះស្រាយ ស្ថិរភាពនិងយូរអង្វែងមួយសំរាប់ជម្លោះនៅស៊ីរី ពោលគឺត្រឹមតែសម្រេចបាន ដោយឈរលើដំណើរការនយោបាយ និង អ.ស.ប.ជ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅ ដំណើការនយោបាយនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ