អង្គការសហប្រជាជាតិអះអាងរក្សាបេសកកម្មនយោបាយនិងមនុស្សធម៌នៅអាហ្វហ្គានីស្ថាន
(VOVWORLD) - អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា ការដែលកងកម្លាំងទាំងអស់នេះ ដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ច្បាស់លាស់ថានឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសនេះលើគ្រប់ជ្រុងជ្រោយទាំងអស់។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric |
អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃទី ១៥ ខែមេសាថា ទីភ្នាក់ងារនេះនឹងរក្សាបេសកកម្មនយោបាយនិងមនុស្សធម៌របស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សូម្បីតែបន្ទាប់ពីសហរដ្ឋអាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិច ខាងជើង (ណាតូ) បានដកខ្លួនចេញពីប្រទេសនេះនៅចុងឆ្នាំនេះក៏ដោយ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា ការដែលកងកម្លាំងទាំងអស់នេះ ដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ច្បាស់លាស់ថានឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសនេះលើគ្រប់ជ្រុងជ្រោយទាំងអស់។ អង្គការសហប្រជាជាតិនឹងបន្តពិនិត្យមើលស្ថានការណ៍នេះប៉ុន្តែការងារនឹងនៅតែបានរក្សាដដែល។ ប្រេសិតពិសេសចំនួនពីរទទួលបន្ទុកបញ្ហាអាហ្វហ្គានីស្ថានគឺលោកស្រី Deborah Lyons (ជនជាតិកាណាដា) - ប្រមុខបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ (UNAMA) និងអ្នកការទូតជើងចាស់បារាំង Jean Arnault ដែលត្រូវបានតែងតាំងជាតំណាងស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ កាលពីខែមីនាមុននេះដើម្បី “ជួយឧបត្ថម្ភក្នុងការសម្រេចបាននូវដំណោះស្រាយនយោបាយសម្រាប់ជម្លោះ” នៅក្នុងប្រទេសនេះ៕