អង្គការហិរញ្ញវត្ថុអន្តរជាតិជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងដំណើរការអភិវឌ្ឍន៍
(VOVWORLD) - នារសៀលថ្ងៃទី២៧ តុលា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានជួបសន្ទនាជាមួយលោក Kyle F.Kelhofer នាយកជាន់ ខ្ពស់តំបន់វៀតណាម-កម្ពុជា-ឡាវ នៃអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC)។
លោក Nguyen Thien Nhan (ខាងស្ដាំ)និងលោក Kyle F.Kelhofer នាយកជាន់ខ្ពស់តំបន់វៀតណាម-កម្ពុជា-ឡាវ នៃអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC)។ (រូបថត៖ TTXVN) |
នៅទីនេះ លោក Nguyen Thien Nhan បានសំដែងក្ដីសង្ឃឹមថា IFC អាចសហការនិងជួយ ឧបត្ថម្ភទីក្រុងហូជីមិញក្នុងការវិនិយោគអភិវឌ្ឍន៍ ព្រមទាំងមានបំណងថា លោក Kyle F.Kelhofer នឹងឧទ្ទេសនាមជាមួយវិនិយោគិនអំពីទីក្រុងហូជីមិញ ជាទីក្រុង មានផលិតផលនិងគុណភាពពលកម្មខ្ពស់បំផុតក្នុងទូទាំងប្រទេស។
រីឯខ្លួនវិញ នាយក IFC លោក Kyle F.Kelhofer ឲ្យដឹងថា IFC មានបំណង ជួយទីក្រុងហូជីមិញកសាងទីក្រុងឆ្លាត ហើយក្លាយទៅជាគំរូមិនត្រឹមតែនៅវៀត ណាមប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ទៀតផង៕