អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

(VOVWORLD) - នៅយប់ថ្ងៃទី១៥ ខែកញ្ញា ជើងហោះហើរដឹកជំនួយរបស់រដ្ឋាភិបាល ឥណ្ឌាបានចុះចតនៅអាកាសយានដ្ឋាន Noi Bai។ កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនចម្រោះ ទឹក ធុងទឹក ភួយ ពិល... ដែលមានតម្លៃសរុបប្រមាណ ១លានដុល្លារអាមេរិក។

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី - ảnh 1អង្គការ Samaritan’s Purse បានបរិច្ចាកកញ្ចប់របស់របរដែលមានតម្លៃសរុបប្រហែល ១១៦ ពាន់ដុល្លារ។ (រូបថត៖ VGP/Do Huong)
កាលពីរសៀលថ្ងៃទី ១៦ ខែកញ្ញា នៅអាកាសយានដ្ឋាន Noi Bai អង្គការ Samaritan’s Purse (ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលមានបេសកកម្មជួយ ឧបត្ថម្ភមនុស្សធម៌ និងអភិវឌ្ឍន៍
សហគមន៍) បានប្រគល់ទំនិញសង្គ្រោះដល់ប្រជាជន នៅតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅប្រទេសវៀតណាម។ កញ្ចប់ទំនិញរួមមាន៖ ពិល ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនចម្រោះទឹក ធុងទឹក និងទឹកស្អាតសម្រាប់គ្រួសារ... ដែលមានតម្លៃសរុបប្រមាណ ១១៦.០០០ ដុល្លារ អាមេរិក។ កញ្ចប់ទំនិញទាំងនេះត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តចំនួន ៣ គឺ Yen Bai, Lao Cai និង Cao Bang ក្នុងថ្ងៃទី១៦ និងថ្ងៃទី ១៧ កញ្ញា។
អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី - ảnh 2ថ្នាក់ដឹកនាំខេត្ត Yen Bai បានថ្លែងអំណរគុណចំពោះស្ថានទូតស្វីសប្រចាំនៅវៀតណាម និងអ្នកជំនាញការសង្គ្រោះស្វីស។ (រូបថត៖ TTXVN)
នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass បានប្រគល់ឧបករណ៍ ប្រព័ន្ធសម្រាប់ផ្ទះសុវត្ថិភាព និងទឹកស្អាតដែលមានទម្ងន់ ២៦ តោន តម្លៃប៉ាន់ស្មានជិត ៤៣០ ពាន់ដុល្លារអាមេរិកដល់ប្រទេសវៀតណាម។ ប្រទេស ស្វីសក៏បានបញ្ជូនអ្នកជំនាញចំនួន ៨ នាក់ដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យ ទឹកស្អាត អនាម័យ លំនៅដ្ឋានសុវត្ថិភាព...ដើម្បីធ្វើការអង្កេត ស្រាវជ្រាវស៊ីជម្រៅ លើតម្រូវការនៃខេត្ត Yen Bai និងស្នើឡើងវិធានការកសាងឡើងវិញដ៏សមស្រប។ តាមការគ្រោងទុក ក្រុមអ្នកជំនាញនឹងធ្វើការអង្កេតស្រាវជ្រាវនៅ Yen Bai ក្នុងសប្តាហ៍នេះ។ លើសពីនេះ អ្នកជំនាញស្វីសនឹងជួយដំឡើង និងណែនាំមូលដ្ឋានអំពីរបៀបប្រើប្រាស់ ឧបករណ៍ទាំងនេះ។
មុននោះ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ជើងហោះហើរដឹកជំនួយរបស់រដ្ឋាភិបាល ឥណ្ឌាបានចុះចតនៅអាកាសយានដ្ឋាន Noi Bai។ កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនចម្រោះ ទឹក ធុងទឹក ភួយ ពិល... ដែលមានតម្លៃសរុបប្រមាណ ១លានដុល្លារអាមេរិក។
ចាប់ពីថ្ងៃទី ១១ ខែកញ្ញា រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ បានទទួលការយកចិត្តទុកដាក់ពីស្ថានទូតចំនួន ១០ និងអង្គការអន្តរជាតិចំនួន ១៦ ជាមួយនឹងការសន្យាផ្ដល់ជំនួយចំនួន ១៦០ តោន ដឹកជញ្ជូនតាមផ្លូវអាកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ