អង្គជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហមចំនួន២នាក់បានចាប់ផ្តើមឡើងវិញ

(VOVworld)-នាថ្ងៃទី៨មករា តុលាការអន្តរជាតិជំនុំជម្រះឧក្រិដ្ឋកម្មខ្មែរក្រហម
(ECCC)នៅកម្ពុជាបានចាប់ផ្តើមឡើងវិញអង្គជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហម ចំនួនពីនាក់គឺលោកនួនជានិងខៀវសំផន។ ក្នុងអង្គជំនុំជម្រះលើកនេះ លោក​ទាំងពីរនាក់នេះត្រូវប្រឈមមុខនឹងបទឧក្រិដ្ឋកម្មប្រល័យពួជសាសន៍។

អង្គជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហមចំនួន២នាក់បានចាប់ផ្តើមឡើងវិញ - ảnh 1
អតីតមេដឹកនាំខ្មែរក្រមលោកនួនជា(ឆ្វែង)និងលោកខៀវសំផល
(រូបថតៈ AP)

        មុននោះ ក្នុងបណ្តាការជំនុំជម្រះនាខែសីហាឆ្នាំ២០១៤ ECCC បានផ្តន្ទាទោស
ឱ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះជនជាប់ចោទទាំងពីរនាក់ពោល ខាងលើ
ដោយឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ អង្គជំនុំជម្រះទី២គ្រោងនឹង ប្រព្រឹត្តទៅ
នាខែវិច្ឆិកា ប៉ុន្តែត្រូវផ្អាកដោយសារមេធាវីរបស់លោក ខៀវសំផល ដំណើការធ្វើ
ពហិការដោយមូលហេតុត្រៀមរៀបចំការប្តឹងបណ្តឹងឧទ្ធរណ៍ការ ផ្តន្ទាទោសចំពោះ
លោក១រូបនេះ។

        តុលាការ ECCC បង្កើតឡើងនាឆ្នាំ២០០៦ក្នុងគោលដៅស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះក្រោមរបបខ្មែរក្រហមនៅកម្ពជា ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ