អង្គទូតនៃបណ្ដាប្រទេសប្រចាំនៅបែលហ្ស៊ីកបរិហារទោសទង្វើរបស់ចិននៅសមុទ្រខាងកើត


អង្គទូតនៃបណ្ដាប្រទេសប្រចាំនៅបែលហ្ស៊ីកបរិហារទោសទង្វើរបស់ចិននៅសមុទ្រខាងកើត - ảnh 1
អង្គទូតនៃបណ្ដាប្រទេសប្រចាំនៅបែលហ្ស៊ីកបរិហារទោសទង្វើរបស់ចិននៅសមុទ្រខាងកើត
(Image; Vietnam+)

(VOVworld) – នាថ្ងៃទី ២៦ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ីកបានរៀបចំ ជំនួបមុខអង្គទូតនៃបណ្ដាប្រទេសដូចជា៖ ជប៉ុន លីបង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ស្វីស
ប្រចាំនៅទីក្រុង Brussels  ជាដើម។ ថ្លែងមតិក្នុងជំនួបមុខ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅបែលហ្ស៊ីក លោក Pham Sanh Chau បានអះអាងថា៖ ការដែល ចិនដាក់ស្ថានី
យ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាមគឺដើរផ្ទុយទៅនឹងអនុសញ្ញារបស់ អ.ស.ប. ស្តីអំពីច្បាប់ សមុទ្រឆ្នាំ
១៩៨២  (UNCLOS) និងសេចក្តីថ្លែងការស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) គំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិភាពសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍
នុងតំបន់។ ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសដែលបានចូលរួមជំនួបមុខនេះ សុទ្ធតែចាត់
ទុកថា៖ ទង្វើពោលខាងលើរបស់ចិនគឺខុសឆ្គងនិងត្រូវថ្កោលទោសយ៉ាង ខ្លាំងក្លា។ នា
ថ្ងៃដ៏ដែល គណៈប្រតិភូការទូតរបស់វៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) ក៏បាន
ផ្ញើកំណត់ទូតនិងសេចក្តីប្រកាសសារព័ត៌មានដល់ស្ថាប័ន្ធចំណុះប្រព័ន្ធ របស់ EU
ដូចជា ក្រុមប្រឹក្សាអឺរ៉ុប គណៈកម្មាធិការអឺរ៉ុប សភាអឺរ៉ុប ជាដើម អំពីការដែលចិន
រំលោភដ៏ធ្ងន់ធ្ងន់តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ