អង្គទូតប្រចាំទីក្រុងហាណូយទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០

(VOVWORLD) - ចូលរួមព្រឹត្តិការណ៍នេះមានបណ្ដា ឯកអគ្គរដ្ឋទូត ភារធារីនិងភរិយា ប្រធានបណ្ដាស្ថាប័នតំណាងវៀតណាម ប្រចាំឯបរទេសនិងក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ។
អង្គទូតប្រចាំទីក្រុងហាណូយទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០ - ảnh 1បណ្ដាសមាជិកក្នុងអង្គទូតចូលរួមសកម្មភាពវេចនំអន្សម (រូបថត៖ baovanhoa.vn) 

  នាថ្ងៃទី១២ខែមករានៅរោងចក្រ Viet Xua ស្រុក Ba Vi រដ្ឋធានី ហាណូយ ក្រសួងការបរ ទេសវៀតណាមបានសហការជាមួយក្រុមនារី សហគមន៍អាស៊ានប្រចាំទីក្រុងហាណូយរៀបចំកម្មវិធី “ស្វែងយល់វប្បធម៌ ប្រពៃណីវៀតណាមសម្រាប់អង្គទូត”។ ចូលរួមព្រឹត្តិការណ៍នេះមានបណ្ដា ឯកអគ្គរដ្ឋទូត ភារធារីនិងភរិយា ប្រធានបណ្ដាស្ថាប័នតំណាងវៀតណាម ប្រចាំឯបរទេសនិងក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ។

        នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជួបប្រាស្រ័យវប្បធម៌ ក្នុងឆ្នាំអាស៊ាន២០២០ ក្នុងគោលដៅជួបប្រាស្រ័យខាងវប្បធម៌រវាងបណ្ដា ប្រទេស ឧទ្ទេសនាមពីវប្បធម៌ប្រពៃណីវៀតណាម ទំនៀមទំលាប់ក្នុងបុណ្យ តេត និងផលិតផលប្រពៃណីជាដើម។ តាមរយៈនោះ រឹតបន្តឹងចំណង សាមគ្គីភាព មិត្តភាពរវាងប្រទេសអាស៊ាននានា ក៏ដូចជាបង្កើតឡើង ចំណាប់អារម្មណ៍ដ៏ល្អប្រសើរអំពីទឹកដី មនុស្សវៀតណាមផងដែរ។

        បណ្ដាតំណាងបានចូលរួមសកម្មភាពដ៏សម្បូរបែបដូចជា៖ ស្ដាប់រឿង និទានស្ដីពីនំអន្សម នំ day ទំនៀមទំលាប់មួយចំនួនក្នុងបុណ្យតេត ទស្សនា ខ្សែសង្វាក់ផលិតផលិតផលប្រពៃណី ទទួលទានម្ហូបអាហារពិសេស ក្នុងបុណ្យតេតប្រពៃណី ជាដើម។ ជាពិសេសគឺ កម្មវិធីនេះ មានការប្រឡង “បទពិសោធន៍ធ្វើនំអន្សម” ដោយមានការចូលរួមរបស់បណ្ដាឯកអគ្គរដ្ឋទូត ភារធារី និងភរិយា រួមជាមួយប្រជាជនក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ