អង្គភាពមួយចំនួនបានបញ្ចុះតម្លៃសាច់ជ្រូក

(VOVWORLD) - ការដែលសហ គ្រាសរួមដៃបញ្ចុះតម្លៃសាច់ជ្រូក មិនមែនជាភារកិច្ចនយោបាយនោះទេ ប៉ុន្តែជាភារកិច្ចដើម្បីអនាគតរបស់ផ្នែកចិញ្ចឹមសត្វ ក៏ដូចជារបស់សហគ្រាស ចិញ្ចឹមជ្រូកផងដែរ។

ក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វវៀតណាមនិងក្រុមហ៊ុនភាគហ៊ុន Dabaco Vietnam ជាសហគ្រាសចំនួន២ដេលបានសន្យានឹងបញ្ចុះ តម្លៃសាច់ជ្រូកចុះនៅកម្រិត៧៥ពាន់ដុងក្នុងមួយគីឡូ។ ក្នុងដំណើរទស្សន កិច្ចត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺផ្តាសាយបក្សីនិងការចិញ្ចឹមហ្វូង ជ្រូកឡើងវិញក្រោយជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅខេត្ត Hai Duong និងខេត្ត Bac Ninh កាលពីថ្ងៃទី១៦កុម្ភៈ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ វៀតណាមលោក Nguyen Xuan Cuong បានសង្កត់ធ្ងន់ថា ការដែលសហ គ្រាសរួមដៃបញ្ចុះតម្លៃសាច់ជ្រូក មិនមែនជាភារកិច្ចនយោបាយនោះទេ ប៉ុន្តែជាភារកិច្ចដើម្បីអនាគតរបស់ផ្នែកចិញ្ចឹមសត្វ ក៏ដូចជារបស់សហគ្រាស ចិញ្ចឹមជ្រូកផងដែរ។ ដោយសារតម្លៃសាច់ជ្រូកឡើងខ្ពស់ នឹងជះឥទ្ធិ ពលអវិជ្ជមានទៅលើសន្ទស្សន៍ CPI សន្ទស្សន៍អតិផរណា និងវិស័យផ្សេងៗ ទៀតនៃសេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា៖

        “ដើម្បីការពារទីផ្សារចិញ្ចឹមសត្វប្រកបដោយចីរភាព ប្រសិនបើតម្លៃ សាច់ជ្រូកឡើងខ្ពស់គឺអ្នកប្រើប្រាស់នឹងបែខ្នងជាពុំខាន។ សំខាន់បំផុតគឺ សង្គមនិងសហគ្រាសអាចឯកភាពគ្នាលើកម្រិតតម្លៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ