អង្គភាពរក្សាសន្តិភាពដំបូងរបស់រុស្ស៊ីនៅក្នុង CSTO បានទៅកាន់កាហ្សាក់ស្ថាន

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បានគូស បញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាពរបស់ CSTO ត្រូវបានដាក់ពង្រាយទៅកាន់ សាធារណៈរដ្ឋកាហ្សាក់ស្ថានក្នុងរយៈពេលជាក់ស្ដែងមួយ ដើម្បីស្ដារស្ថិរភាពនិង ប្រក្រតីភាពស្ថានការណ៍ឡើងវិញ។ 

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា នៅថ្ងៃទី៦ ខែមករា បណ្ដា អង្គភាពដំបូងរបស់ប្រទេសនេះ ចំណុះកងកម្លាំងរក្សាសន្តិភាពរួមនៃអង្គការសន្ធិសញ្ញា សន្តិសុខរួម (CSTO) បានទៅកាន់កាហ្សាក់ស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បានគូស បញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាពរបស់ CSTO ត្រូវបានដាក់ពង្រាយទៅកាន់ សាធារណៈរដ្ឋកាហ្សាក់ស្ថានក្នុងរយៈពេលជាក់ស្ដែងមួយ ដើម្បីស្ដារស្ថិរភាពនិង ប្រក្រតីភាពស្ថានការណ៍ឡើងវិញ។ ភារកិច្ចស្នូលរបស់ពួកគេ គឺការពារមូលដ្ឋាន សំខាន់ៗ មូលដ្ឋានយោធានិងជួយគាំទ្រកម្លាំងប្រតិបត្តិច្បាប់ សំដៅបង្កើតសណ្ដាប់ ធ្នាប់ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ