អង្គភាពអាជីវកម្ម អាជីវករជាអាណិកជនអភិវឌ្ឍន៍រួមជាមួយប្រទេសជាតិ

(VOVworld) - អង្គភាពអាជីវកម្ម អាជីវករជាអាណិកជនអភិវឌ្ឍន៍រួមជាមួយប្រទេស
ជាតិ។នេះគឺជាប្រធានបទនៃសិក្ខាសាលាដែលបានរៀបចំឡើងដោយគណៈកម្មា
ធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេស ចំណុះក្រសួងការបរទេស នាព្រឹកថ្ងៃទី
២៧ ធ្នូ នៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរ ទេសនិងជា
ប្រធានគណៈកម្មាធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេសលោក Vu Hong Nam
បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ វៀតណាមបានបំពេញបន្ថែមធ្វើវិសោធនកម្ម
នូវគោលនយោបាយជាច្រើនឲ្យកាន់តែបើកចំហរដូចជា៖ច្បាប់ ជនជាតិធ្វើវិសោធ
នកម្មឆ្នាំ២០១៤អនុញ្ញាត្តិឲ្យអាណិកជនរក្សានិងចុះឈ្មោះត្រឡប់សញ្ជាតិវៀត
ណាមវិញ ច្បាប់ដីធ្លីនិងច្បាប់លំនៅដ្ឋានថ្មីអនុញ្ញាត្តិឲ្យ អាណិកជននៅពេលឆ្លង
ដែនចូលវៀតណាម បានទិញលំនៅដ្ឋានហើយ មានសិទ្ធិប្រើប្រាស់ កម្មសិទ្ធិ ផ្ដូរ
ដូចជាពលរដ្ឋនៅក្នុងប្រទេស ច្បាប់វិនិយោគ និងច្បាប់អង្គភាពអាជីវកម្មធ្វើ
វិសោធនកម្ម បង្កលក្ខណៈងាយស្រួលយ៉ាង អតិបរមាសំរាប់បរិយាកាសវិនិយោគ
ធ្វើអាជីវកម្ម ជាដើម។
ដើម្បីបង្កើនប្រសិទ្ធិភាពសហប្រតិបតិ្តការរវាងអង្គភាពអាជីវកម្មវៀតណាមនៅក្នុង
នៅក្រៅប្រទេស លោក Bui Dinh Dinh ឯកអគ្គរដ្ឋទូត អនុប្រធាននិងជាអគ្គលេខា
ធិការសមាគមអាជីវករវៀតណាមនៅឯបរទេសបានចាត់ទុកថា ត្រូវការកសាង
គេហទំព័រមួយអំពីបញ្ជីឈ្មោះអង្គភាពអាជីវកម្មវៀតណាមនៅឯបរទេស។ក្នុង
នោះ​បញ្ជីឈ្មោះអង្គភាពអាជីវកម្មវៀតណាមនៅក្នុងនៅក្រៅប្រទេសត្រូវបាន
បែងចែកយ៉ាងជាក់ស្ដែងតាមតំបន់ភូមិសាស្ត្រ ជំនាញអាជីវកម្ម និងតួនាទីធ្វើ
សកម្ម ភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ